(បន្ទាយមានជ័យ)៖ដោយទឹកចិត្តអាណិតស្រលាញ់ រវាងប្រជាជនរស់នៅលើទឹកដី នៃកោះតៃវ៉ាន់មកលើប្រជាជនខ្មែរយើង ផ្ដោតសំខាន់លើវិស័យអប់រំ ដែលជាវិស័យអត្ថិភាពខ្ពស់ជាងគេនោះ អង្គការគ្រួសារកុមារអភិវឌ្ឍន៍ហៅកាត់អង្គការ FRA "ហ្រ្វា" ប្រចាំនៅកម្ពុជា តាមរយៈមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានធ្វើការប្រគល់ប្រគេន សម្ភារៈម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័របន្តទៀត ប្រគេនដល់ព្រះសង្ឃកំពុងសិក្សារៀនសូត្រ តាមស្រុកក្រុងទូទាំងខេត្តបន្ទាយមានជ័យ ដោយក្នុងមួយស្រុក ក្រុងៗ ទទួលបានកុំព្យូទ័រ ១០ គ្រឿងនិងម៉ាស៊ីនព្រីនធ័រ ០១ គ្រឿង ដោយសរុបថវិកាទាំងអស់ចំនួន ២,៣៦៩០ដុល្លារសហរដ្ឋអាមេរិច។ដោយឡែកសម្រាប់ថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២២ នេះ ក្រុមការងារនៃអង្គការ FRA រួមដំណើរដោយលោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាននាំយកនូវសម្ភារៈម៉ាស៊ីនកុំព្យូទ័រនិងម៉ាស៊ីនព្រីនធ័រ មកប្រគេនដល់ព្រះសង្ឃក្នុងស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុកនិងស្រុកថ្មពួក។លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឱ្យដឹងថា រយៈកន្លងមកប្រជាជនរស់នៅលើទឹកដីនៃកោះតៃវ៉ាន់ តាមការគៀងគរមូលនិធិពីអង្គការគ្រួសារកុមារអភិវឌ្ឍន៍ប្រចាំកម្ពុជា ដែលមានលោកស្រី យ៉ាំង អ៊ួយលីន ជានាយិការ តែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅលើវិស័យមួយចំនួនរួមមានផ្នែកមនុស្សធម៌ អប់រំសិក្សា ជាពិសេសបានជួយផ្ដល់សម្ភារៈថវិកា ផ្ដល់អាហារូបករណ៍ប្រគេនដល់ព្រះសង្ឃរាងរាល់ឆ្នាំ ដើម្បីបានបន្តការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា។ក្នុងនាមព្រះមន្ត្រីសង្ឃនិងក្នុងនាមមន្ទីរធម្មការនិងសាសនាខេត្ត សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអង្គការ "FRA" ជាពិសេសអរគុណដល់ប្រជាជនតៃវ៉ាន់ ដែលតែងតែជួយផ្តល់ជាថវិកា ចូលរួមនូវការខ្វះខាត លើការសិក្សាក្ដីជួបនូវគ្រោះមហន្តរាយធម្មជាតិក្ដី នេះសបញ្ជាក់ពីសក្ដីភាពដ៏ល្អប្រពៃ របស់ប្រជាជនតៃវ៉ាន់ ទោះបីយើងជាសាសខុសគ្នាក្ដី។ ជាចុងក្រោយលោក បៀវ ថាន ក៏បានធ្វើការផ្តាំផ្ញើនិងពិតប្រគេនដល់ព្រះតេជគុណ ទាំងអស់ដែលបានទទួលសម្ភារៈកុំព្យូទ័រនិងម៉ាស៊ីនព្រីនធ័រ ត្រូវរួមគ្នាថែរក្សាខិតខំរៀនសូត្រ យកចិត្តទុកដាក់ ព្រោះថាចំណេះដឹងជាទ្រព្យដ៏មហាសាលមិនអាចកាត់ថ្លៃបាន៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ