ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អភិបាលខេត្តប៉ៃលិន ​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ​សូមទុកដាក់សំ​រាមក្នុងធុង​កុំចោល​ពាលវា​ពាសកា​លនាំឲ្យប៉ះពាល់បរិស្ថាន
Mon,27 June 2022 (Time 06:17 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 35នាក់)

(ប៉ៃលិន)៖លោកជំទាវបាន ស្រីមុំ ​អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវ​ទេស​ចរ​ទាំងអស់ដែលមកកម្សាន្ត​តាមរមណី​យដ្ឋាននានា​ក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាស​ម្អាតអ​នាម័យ​បរិស្ថាន ដោយត្រូវវេ​ចខ្ចប់កាកសំណ​ល់សំរាមឲ្យបានល្អ និងយកទៅទុកដាក់ឲ្យបាន​ត្រឹមត្រូវតា​មក្បួនខ្នាត ជៀសវាងការ​បោះចោ​លសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យ​ប៉ះពាល់ដ​ល់សោភ័ណ​ភាព និងអនាម័​យសាធារណៈ។អភិ​បាលខេត្តប៉ៃលិន អំពាវនាវបែ​បនេះ ខណៈ​ពេល​ចុះត្រួត​ពិនិត្យមើល​ការរៀបចំ​សណ្តាបធ្នាប់ និងសោ​ភ័ណភាពនៅ​រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតា​វ៉ៅ (ភ្នំខៀវប៉ៃលិន) ស្ថិតក្នុង​ភូមិខ្លុង សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ នា​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដើម្បីផ្តល់​សេវាកម្មនិ​ងភាពទាក់ទាញសម្រាប់ភ្ញៀវទេស​ចរជាតិ-អន្តរជាតិ។

ដើម្បីលើកកម្ពស់សោ​ភ័ណភាពនៅរមណីដ្ឋានធម្មជា​តិទឹកធ្លាក់អូរតាវ៉ៅ លោក​ជំទាវ បាន ស្រីមុំ បា​នណែ​នាំឱ្យយុវជន ស.ស.យ.ក ខេត្តប៉ៃលិន សហការជាមួយមន្ត្រីជំនាញ រួមគ្នារៀបចំសណ្តាប់ធ្នាប់ អនាម័យ​ និងកែលម្អហេដ្ឋារចនាសម្ពន្ធ ព្រមទាំងរុះរើខ្យុះដែលពុកផុយចេញ និងដាក់ជំនួ​សដោយ​ខ្យុះថ្មី ដែល​មានរច​នាបថបែបទាក់ទាញប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេ​សចរចូលមក​កម្សាន្តនៅលើទឹ​កដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រមួយនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែន ដែល​កំពុង​ហក់ឡើងខ្លាំង ដើម្បីត្រៀមលក្ខណៈ​ជួយប្រជាពលរដ្ឋ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តព្រះសី​ហនុ ផ្សព្វផ្សាយ​របប​សន្តិសុ​ខស​ង្គ​មផ្នែក​ប្រា​ក់​សោធន សម្រាប់​បុគ្គល​ទាំង​ឡាយ​ណា ដែលស្ថិតនៅក្រោមបញ្ញត​នៃច្បាប់ ស្តីពី​ការងារ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរធម្មការនិង​សាសនាខេត្តបន្ទាយមានជ័យ រៀបចំបើ​កវគ្គបណ្ដុះបណ្ដា​លគណៈគ្រប់គ្រង​និងគ្រូប​ង្រៀន ពុទ្ធិកបឋមសិក្សាទូទាំងខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋភូមិថាឡាបរិវ៉ាត់ ប្រមាណជាង ៨០០គ្រួសារ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការកាន់កាប់ដីធ្លី (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុង​កិច្ចប្រជុំ បូកសរុបលទ្ធផលការងារ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើ​កទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅក្រសួ​ងសា​ធារណ​ការ និងដឹកជញ្ជូន (រស្មីកូនខ្មែរ)

វីដែអូ