ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
មេ​បញ្ជាការរង នាយសេ​នាធិការយោធភូមិភាគទី៥ ទទួលស្វាគមន៍ ប្រតិភូកងកម្លាំងថៃ ច័ន្ទបូរី-ត្រាត ដំណើរទ​ស្ស​ន​​កិច្ចជាផ្លូវការ នៅទីបញ្ជាការ យោភូមិភាគទី៥
Mon,27 June 2022 (Time 04:06 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 30នាក់)

(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២​២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេ​បញ្ជាការរង នាយសេ​នាធិការយោធភូមិភាគទី៥ បានស្វាគម​ន៍គណៈប្រតិភូថៃ ដឹកនាំដោយ លោក​ឧត្តមនា​វាត្រី ជិរ៉ូត ស៊ុកអារាម នាយ​សេនាធិការកងកម្លាំងការពារព្រំដែនច័ន្ទបុរី-ត្រាត ក្នុងដំណើ​រទស្សនកិច្ចជាផ្លូវការ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងារនៅ​ទីបញ្ជាការយោ​ធភូមិភា​គទី៥ ។

ក្នុងនា​មមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥​ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានសំ​ដែងនូវម​នោសញ្ចេតនានឹករលឹក និងថ្លែងអំណរគុ​ណយ៉ាងជ្រា​លជ្រៅ ចំពោះនា​យសេ​នាធិការ និងគ​ណ:ប្រតិភូទាំងអស់ដែលបានធ្វើដំណើរមកកាន់ ទីបញ្ជាការយោធភូមិភាគទី៥។

លោកឧត្តមសេនីយ៍ទោ បានបន្តថា​ ក្នុងដំណើរ​ទស្សនកិច្ចនា​លើកនេះ ជាការរួមចំណែ​កក្នុងកា​រពង្រឹងចំ​ណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ​ដើម្បីជាប្រយោជន៍រួមនិងរក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថេរភាពនៃភាគីយើងទាំងពីរដែលមានភូមិផងរបងជាមួយគ្នា ។

លោកឧត្តម​នាវីត្រី ជិរ៉ូត ស៊ុកអារាម ​នាយសេនាធិការកងកម្លាំងការពារព្រំដែន ច័ន្ទបុរី-ត្រាត បាន​ថ្លៃង​ថា លោកពិ​តជាមានកិត្តិ​យសយ៉ាងក្រៃ​លែង ចំពោះការ​ទទួលស្វាគមន៍យ៉ាងក​ក់ក្កៅ ពីលោក​នាយសេនាធិការ និងគណៈប្រតិភូយោធភូមិភាគទី៥ ក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះរូបលោក និងគណៈប្រ​តិភូដែលរួមដំណើរមកក្នុងថ្ងៃនេះ ។

លោកឧត្តម​នាវីត្រីបានបន្ត​ថា ការធ្វើដំណើ​រមកបំពេញទស្សនកិច្ចនៅ​ទិសយោធភូមិភាគទី៥ ក្នុង​ថ្ងៃនេះ គឺ ដើម្បីអភិវឌ្ឍ​សម្ព័ន្ធមេត្រីភា​ពនិងទំនាក់ទំន​ងពិភាក្សា​ការងារគ្រប់​យ៉ាងជាមួយ​គ្នាដែ​លយោ​ធភូមិភាគទី៥ និងកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត ជាអង្គភាព​ដែលមានតំ​បន់ទទួល​ខុសត្រូវតាមបណ្ដោយ​ព្រំដែនជាប់គ្នា ២ខេត្ត គឺខេត្តច័ន្ទបូរី និងខេត្តត្រាត ដោយសា​រការទំនាក់​ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នានេះហើ​យទើបធ្វើឱ្យ​បញ្ហានានា ដែលកើតឡើង​នៅតាមប​ណ្ដោយព្រំដែន នៃខេត្តយើងទាំងពីរ ត្រូវបានដោះស្រាយដោយរលូននិងជោគជ័យ ។

លោកឧត្ដមនាវីត្រីបានបន្តទៀតថា នៅក្នុងដំណើរបំពេញទ​ស្សនកិច្ចជាផ្លូវការ​របស់កង​កម្លាំងការពា​រព្រំដែនច័ន្ទបុរី -ត្រាត ជាមួយយោធភូមិភាគទី៥ ក្នុងថ្ងៃនេះ​ គឺបង្ហាញឲ្យឃើញនូវភាពស្មោះស្ម័គ្រ និងជាមិត្តភក្កិដ៏ល្អតាំងពី​អតីតកាលមកដល់បច្ចុប្បន្ន និងជារៀងរហូតតទៅ​យើងនឹងឈានទៅ​មុខជាមួយគ្នា​ក្រោមកិច្ចសហប្រតិបត្តិការ និងការជឿទុកចិ​ត្តគ្នាទៅវិញ​ទៅមក រួមទាំងលើក​កម្ពស់ជីវភាពរ​ស់នៅរបស់ប្រ​ជាពលរដ្ឋតាមព្រំដែន នៃប្រទេសយើងទាំងពី​រឲ្យរស់នៅដោយ​ភាពសុខសាន្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែន ដែល​កំពុង​ហក់ឡើងខ្លាំង ដើម្បីត្រៀមលក្ខណៈ​ជួយប្រជាពលរដ្ឋ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តព្រះសី​ហនុ ផ្សព្វផ្សាយ​របប​សន្តិសុ​ខស​ង្គ​មផ្នែក​ប្រា​ក់​សោធន សម្រាប់​បុគ្គល​ទាំង​ឡាយ​ណា ដែលស្ថិតនៅក្រោមបញ្ញត​នៃច្បាប់ ស្តីពី​ការងារ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរធម្មការនិង​សាសនាខេត្តបន្ទាយមានជ័យ រៀបចំបើ​កវគ្គបណ្ដុះបណ្ដា​លគណៈគ្រប់គ្រង​និងគ្រូប​ង្រៀន ពុទ្ធិកបឋមសិក្សាទូទាំងខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋភូមិថាឡាបរិវ៉ាត់ ប្រមាណជាង ៨០០គ្រួសារ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការកាន់កាប់ដីធ្លី (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុង​កិច្ចប្រជុំ បូកសរុបលទ្ធផលការងារ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើ​កទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅក្រសួ​ងសា​ធារណ​ការ និងដឹកជញ្ជូន (រស្មីកូនខ្មែរ)

វីដែអូ