ព្រៃវែង៖គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តព្រៃវែងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក ឯម សុផាត សមាជិក គ ជ ប និងលោក សួន សុម៉ាលីន អភិបាលរងខេត្ត តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងឯកឧត្តម អ៊ុ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។ ក្នុងនោះលោក វង្ស សោភ័ណ្ឌ ប្រធានគណៈកម្មការរៀបចំបោះឆ្នោត ខេត្តព្រៃវែង បានធ្វើការបូកសរុប និងវាយតម្លៃលើលទ្ធផលការងារ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ និងស្វែងយល់ពីបញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំងដំណោះស្រាយដើម្បីជាបទពិសោធ យកទៅធ្វើការកែលម្អការបោះឆ្នោតលើកក្រោយៗទៀត ឱ្យទទួលបានលទ្ធផលកាន់តែជោគជ័យជាងនេះទៅទៀត។ លោក ប្រធានគណៈកម្មការរៀបចំបោះឆ្នោត ខេត្តព្រៃវែងបានបន្តទៀតថា ដោយផ្អែកលើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងមកនេះឃើញថា មានគណបក្សនយោបាយចំនួន ១១ បានចូលរួមប្រកួតប្រជែង ហើយមានប្រជាពលរដ្ឋខ្មែរចំនួន ៥៧០,៧៥០ នាក់ ស្មើនឹង ៨០,៣២% នៃចំនួនប្រជាពលរដ្ឋខ្មែរ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៧១៥,៦៥៤ នាក់ បានចេញទៅបោះឆ្នោតសម្ដែងឆន្ទៈក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរបស់ខ្លួន។ នាឱកាសនោះ លោក សួន សុម៉ាលី អភិបាលរងខេត្តតំ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ការខិតខំប្រឹងប្រែង របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ នៅគណៈកម្មាធិការរៀបចំការបោះឆ្នោត ខេត្តព្រៃវែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដី គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង ជម្នះគ្រប់ឧបសគ្គ ដើម្បី ការរៀបចំការបោះឆ្នោតប្រកបដោយសន្តិសុខ សុវត្ថិភាព សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងត្រូវបានមតិជាតិ និងមតិអន្តរជាតិភាគច្រើនបានវាយតម្លៃថា អ្នកបោះឆ្នោតមានសេចក្តីសប្បាយរីករាយ និងគ្មានការភ័យខ្លាច គ្មានការគំរាម កំហែង ហើយការរៀបចំបញ្ជីបោះឆ្នោតបានល្អ ព្រមទាំងអនុញ្ញាតឱ្យមានការថតទិដ្ឋភាពនៅពេលរាប់សន្លឹកឆ្នោត និងបានសរសើរថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា ៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែន ដែលកំពុងហក់ឡើងខ្លាំង ដើម្បីត្រៀមលក្ខណៈជួយប្រជាពលរដ្ឋ (រស្មីកូនខ្មែរ)
រដ្ឋបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយណា ដែលស្ថិតនៅក្រោមបញ្ញតនៃច្បាប់ ស្តីពីការងារ (រស្មីកូនខ្មែរ)
មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ រៀបចំបើកវគ្គបណ្ដុះបណ្ដាលគណៈគ្រប់គ្រងនិងគ្រូបង្រៀន ពុទ្ធិកបឋមសិក្សាទូទាំងខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
ប្រជាពលរដ្ឋភូមិថាឡាបរិវ៉ាត់ ប្រមាណជាង ៨០០គ្រួសារ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការកាន់កាប់ដីធ្លី (រស្មីកូនខ្មែរ)
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅក្រសួងសាធារណការ និងដឹកជញ្ជូន (រស្មីកូនខ្មែរ)
វីដែអូ