(បន្ទាយមានជ័យ)៖សាមគ្គីផ្ទៃក្នុងបានល្អទើបលទ្ធផលការងារទទួលបានជោគជ័យ។ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍បែបនេក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ សាស្ត្រចារ្យឱសថបណ្ឌិត ខៀវ ទេពរង្សី កញ្ញារីទ្ធ អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីឯកឧត្តម សេក សុខុម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានឡើងរាយការណ៍ពីស្ថានភាពជុំវិញការងាររបស់មន្ទីរព័ត៌មានខេត្តរួចមក ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ផ្តាំផ្ញើដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តទាំងអស់ ត្រូវរួមសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ខិតខំរៀនសូត្រលើមុខជំនាញផ្សេងៗ អ្វីដែលសំខាន់ទៀតនោះគឺការផ្សព្វផ្សាយឲ្យមហាជនទូទៅទាំងក្នុងនិងក្រៅប្រទេស បានយល់ដឹងពីបរិបទ និងដំណឹងបច្ចុប្បន្នភាពឲ្យបានទូលំទូលាយ និងជ្រួតជ្រាប លឿនរហ័សទាន់ហេតុការណ៍ និងមានប្រសិទ្ធភាព។ដូចទិសស្លោកមួយពោលថា"មនុស្សស្គាល់ផ្លូវ ក្មេងដើរលឿន"។ចុងក្រោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៥០០$ សហរដ្ឋអាមេរិច ដល់មន្ត្រីរាជការក្រោមឱវាទ នៃមន្ទីរព័ត៌មានខេត្ត។បន្ទាត់ពីការជួបសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរព័ត៌មានរួចមក ឯកឧត្តមនិងលោកជំទាវព្រមទាំងគណៈប្រតិភូអមដំណើរបានអញ្ជើញចុះត្រួតពិនិត្យនៅស្ថានីយវិទ្យុជាតិផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ