ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
គណ:កម្មការរៀ​បចំការបោះឆ្នោតខេត្តប៉ៃលិន បិទ​សន្និបាតបូក​សរុបលទ្ធផល​ការងារបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ២០២២
Fri,24 June 2022 (Time 01:41 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 110នាក់)

ខេត្តប៉ៃលិន ៖គណ:កម្មការរៀបចំកា​របោះឆ្នោតខេត្តប៉ៃលិន កាលពី​រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២​០២២ បានរៀបចំបូ​កសរុបលទ្ធផលការងារបោះឆ្នោតជ្រើរើ​សក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២​២ ស្ថិតនៅក្នុង​សាលប្រជុំមន្ទីរ​អប់រំយុវជន និងកីឡាខេត្ត ក្រោមអធិបតីលោកជំទាវ បាន ស្រីមុំ អភិបា​លនៃគណ:អភិបាលខេត្តប៉ៃលិន, ឯកឧត្តម ជា ចាន់ឌិន ប្រ​ធានក្រុមប្រឹក្សាខេត្ត, ព្រម​ទាំង​មានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាព, មន្រ្តីនគរបា​លនគរបាលខេត្ត មន្រ្តីកងរាជអាវុធ​ហត្ថខេត្ត គ​ណៈកម្មការរៀបចំការបោះឆ្នោតទាំង៨ឃុំ សង្កាត់ផងដែរ។

ក្រោយពីឯកឧត្តម ចេង ញ៉ាន់ ប្រធាន​គណ:កម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានអាន របារយ​ការណ៍ស្តីអំពីលទ្ធផលការងារនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី​៥រួច​មក លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​លើកឡើ ងថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមា​នសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តគោល​នយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងមុខងារសាធារណៈនៅតែជាអទិភាពក្នុងដំណើរការ ពីដំណាក់កាលមួយ​ទៅដំណាក់កាលមួយ​ទៀត ប្រកបដោ​យប្រសិទ្ធភាព និងមានការរីកចម្រើនជាលំដាប់ ដោយមានច្បាប់ស្តីពីស​ហលក្ខន្តិកៈ​មន្ត្រីរាជ​ការស៊ីវិល និងច្បាប់គោលមួយចំនួនទៀតផងដែរ។

លោកជំទាវអភិបា​លខេត្ត ក៏បានជំរុញដល់ អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកង​កម្លាំង​ប្រដា​ប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច និងទិស​ដៅការ​ងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសា​ងសមិទ្ធផល​ថ្មីៗឱ្យបានច្រើនបន្ថែមទៀតក្នុង​ខេត្ត ជាពិសេសត្រូវរួមគ្នាត្រួតពិនិត្យ ពិភាក្សាពីបញ្ហាប្រឈម ដូចជាចំ​ណុចខ្វះចន្លោះ ដែល​នៅមិនទាន់បានអនុវត្ត និងចូលរួមក្នុងការដោះស្រាយបញ្ហា ដើម្បីឱ្យ​បានកាន់​តែល្អប្រសើរឡើង ឆាប់រហ័សទាន់​ពេលវេលា ឆ្លើយតបទៅ​នឹងភាពអភិវឌ្ឍរីក​ចម្រើន​របស់ប្រ​ទេសជាតិ សំដៅខិតខំប្រឹងប្រែង​បម្រើសេ​វាសាធារណ​:ជូនប្រជាជ​ននៅក្នុងមូលដ្ឋា​នប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ និងទទួលបា​នលទ្ធផលល្អបន្ថែមទៀត។

បើយោងតា​មរបាយការណ៍រប​ស់ឯកឧត្តម ចេង ញ៉ាន់ ប្រធានគណៈកម្មាធិកា​ររៀប​ចំការបោះ​ឆ្នោតខេត្តប៉ៃលិន បានបញ្ជាក់ឱ្យដឹងថា នៅក្នុងខេត្តមានគណបក្សនយោ​បាយចំនួន៥ មានគណ​បក្សប្រជាន​កម្ពុជា គណបក្សភ្លើងទៀន គណប​ក្សខ្មែររួបរួមជាតិ​ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណ​បក្សសញ្ជាតិកម្ពុជា មានកា​រិយាល័យបោះ​ឆ្នោត ១១៨ការិយាល័យ និងមា​នអ្នកគ្រប់​អាយុបោះ​ឆ្នោត៤២២៦២នាក់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ