ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តមម៉ែន វិបុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងទិស​ដៅការងារ​ឆមា​សទី២ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង
Thu,23 June 2022 (Time 04:55 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 164នាក់)

ខេត្តស្វាយរៀង៖ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណ:អ​ភិបាលខេត្តស្វាយរៀង និងជាប្រធា​នគណៈ​បញ្ជាការឯកភា​ពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៣​ ខែមិថុនា ឆ្នាំ២០២២ បានអ​ញ្ជើញជា​អធិបតីក្នុង​កិច្ចប្រជុំបូក​សរុបលទ្ធផលកា​រងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២​០២២ របស់រដ្ឋបា​លខេត្តស្វាយរៀង។

នាឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំ​ណរគុណ និងកោ​តសរសើរចំពោះលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដា​ប់អាវុធក្នុងខេត្តស្វាយរៀង ដែលបា​នសហកា​រអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបា​នល្អទាំងការផ្តល់សេវាសាធារណៈ និងការថែរក្សាសន្ដិសុខ សុវត្ថិ​ភាពសង្គម ជាពិសេសក្នុងកំឡុងពេ​លបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២កន្លងទៅ។​

ជាមួមគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ​ដល់អាជ្ញាធ​រពាក់ព័ន្ធនូវ​ចំណុចសំខា​ន់ៗមួយ​ចំនួន​ដូចខាងក្រោម ៖
១-បន្តយកចិត្តទុកដា​ក់លើបញ្ហាភូមិ​ ឃុំមានសុវត្ថិភាព ជាពិសេសទប់ស្កាត់បញ្ហាគ្រឿងញៀន ក្មេង​ទំនើង និងអំពើចោរកម្មផ្សេងៗជាដើម។​
២-រៀបចំកម្មវិធី​វេទិការសាធារណៈ​ជូនដល់ក្រុមប្រឹក្សាខេត្ត។​
៣-មន្ទីរ-អង្គភា​ព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក ត្រូវសហ​ការពង្រឹងកា​រគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ។
៤-រដ្ឋបាលក្រុង ស្រុកត្រូវណែនាំ​ដល់ប្រជាពលរដ្ឋទៅ​ទទួលការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩​ដូសជម្រុញឲ្យបានគ្រប់ៗគ្នា។
៥-ត្រូវត្រៀមលក្ខណៈ​រៀបចំបង្កើតគណកម្មការរៀបចំពិធីអុំទូ​កនៅច្រាំង​ទន្លេវ៉ៃគោខេត្តស្វាយរៀង។​
៦-កាកបា​ទក្រហមកម្ពុជាខេត្ត ត្រូវត្រៀមលក្ខណៈគ្រប់​ពេលវេលាក្នុងការជួយសង្គ្រោះ​ដល់ប្រជាព​លរដ្ឋដែលរង​គ្រោះដោយបញ្ហាផ្សេងៗដូចជាគ្រោះធម្មជាតិជាដើម​៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ