ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោកវរសេនីយ៍ឯក យ៉ែម ឡុម មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ អញ្ជើ​ញចុះទ​ស្សនកិច្ច​សិក្សា«កា​រងារកសាង​ពង្រឹងអង្គ​ភាពរឹងមាំលើ​គ្រប់វិស័យ អង្គភាពចំណុះក​ងពល
Thu,23 June 2022 (Time 10:18 AM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 117នាក់)

(បន្ទាយមានជ័យ)៖លោកវរ​សេនីយ៍ឯក យ៉ែម ឡុម មេបញ្ជាការរង កងពលតូចថ្មើ​រជើ​ងលេខ៥១ នា​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើ​ញដឹកនាំនាយទាហានចំណុះទីបញ្ជាការកងពលចុះធ្វើ ទ​ស្សន​កិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើ​​គ្រប់វិស័យ អង្គភាពកងអនុសេនាធំវិស្វកម្ម ការិយា​ល័យទី២ និងការិយាល័យទី៣ ឈរជើងស្ថិតនៅចំណុះទីបញ្ជាការកងពល។

ក្នុងដំណើរអញ្ជើញទ​ស្សន​កិច្ចសិក្សានេះដែរ ក៏មានការចូ​លពីលោកមេបញ្ជាការរងកងពល លោក​នាយសេ​នាធិការរង លោកនាយការិយាល័យទាំង៩ កងអនុសេនាធំចំណុះ​កងពល ផ្នែកជំនាញ។
លោ​កមេបញ្ជាកា​ររងកង​ពល បានអញ្ជើញ​ទស្សនាតាមខ្លឹម​សារនិមួយៗ និងបាន ថ្លែង​កោត​សរសើរ​ដល់អង្គភាពទាំង៣ ដែលបានខិតខំយ​កចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តន៍តួនា​ទី​ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាព​រឹងមាំ​លើគ្រប់​វិស័យ ។

ក្នុងនោះដែរលោកមេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ បានដាក់ផែនការ ឱ្យគ្រប់អង្គភាព​បន្តខិតខំ​ការងារកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរប​បហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយ​ចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗ រួមជាមួ​យបន្ត​អនុវត្តន៍​ វិធានការ៣កុំ ៣ការពារ និង វិធានការសុខាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ