(បន្ទាយមានជ័យ)៖ករណីមនុស្ស០៤នាក់បានបាត់បង់ជីវិត ក្នុងនោះមានក្មេង០៣នាក់ ដោយសារលង់ទឹក នៅក្នុងថ្ងៃតែមួយដោយឡែកពីគ្នា ក្នុងខេត្តបន្ទាយមានជ័យ។នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ចន្លោះពី១០ទៅម៉ោង១១និង៣០នាទីព្រឹក មានក្មេងប្រុសម្នាក់ឈ្មោះ ថែវ វ៉ាន់ថង (ហៅម៉ៅ) អាយុ០៦ ឆ្នាំ បានលង់ទឹកស្រះជីកក្នុងស្រែស្លាប់ នៅចំណុចវាលស្រែ ចំងាយប្រហែល ២,០០០ ម៉ែត្រ ខាងជើងភូមិតាវ៉ឹក ឃុំទ្រាស ស្រុកស្វាយចេក ខណៈពេលទៅតាមឪពុកម្ដាយទៅភ្ជួរស្រែ ហើយចុះលេងទឹកស្រះ ។នៅស្រុកមង្គលបូរី នគរបាល បានឲ្យដឹងថា៖នៅថ្ងៃខែខាងលើវេលាម៉ោង០៣និង១៥ នាទីល្ងាច មានក្មេង០១នាក់ ក្នុងចំណោមក្មេង០២នាក់ បានលង់ទឹកប្រឡាយស្លាប់ ខណៈពេលក្មេងទាំង០២នាក់ទៅលេងទឹកប្រឡាយចំងាយ១,០០០ម ខាងត្បូងភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី។ ក្មេងដែលស្លាប់ឈ្មោះ ញ៉ា ផានិត អាយុ៧ ឆ្នាំ រស់នៅភូមិឡ ឃុំសំបួរ ស្រុកមង្គលបូរី។ក្មេងរងគ្រោះរស់នៅជាមួយជីដូន ឪពុកម្តាយចំណាកស្រុកធ្វើការនៅប្រទេសថៃ ។នៅស្រុកថ្មពួក នគរបាលបានឲ្យដឹងថា៖ មានជនរងគ្រោះស្លាប់ដោយសារលង់ទឹកចំនួន០១នាក់ នៅចន្លោះពីម៉ោង០៤ ដល់ម៉ោង ០៨និង១៥នាទីយប់ មានឈ្មោះ ពិន សាវឿត ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្រវឹងស្រាហើយចុះងូតទឹកស្រះ ខាងជើងភូមិទ្រាស ចម្ងាយប្រមាណជា២០ម៉ែត្រ បណ្តាលឲ្យលង់ស្លាប់។នៅក្រុងសិរីសោភ័ណ នគរបាលបាននិយាយថា៖ វេលាម៉ោង០១និង៣០នាទីរសៀលមានក្មេងលង់ទឹកស្រះស្លាប់នៅចំណុច វាលស្រែចម្ងាយ ៣០០ម៉ែត្រ ខាងលិច ភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្មេងរងគ្រោះ ឈ្មោះ រិទ្ធ ឡេឌី ភេទស្រី អាយុ៦ឆ្នាំ រស់នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។ នគរបាលបានបញ្ជាក់ថា៖ទាក់ទិននឹងករណីមនុស្សស្លាប់នេះ នគរបាលបានបង្កើតគណៈកម្មការត្រួតពិនិត្យលើសព ឃើញថាជនរងគ្រោះទាំង០៤នាក់ គឺស្លាប់ដោយសារលង់ទឹកប្រាកដមែន គឺពុំមានស្លាកស្នាមអ្វីទាក់ទិននឹងករណីឃាតកម្មនោះឡើយ។ក្រោយពីពិត្យរួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមទុកដាក់សំរាមក្នុងធុងកុំចោលពាលវាពាសកាលនាំឲ្យប៉ះពាល់បរិស្ថាន (រស្មីកូនខ្មែរ)
សម្ពោធសមិទ្ធផលនានា នៅវត្តនន្ទសិរិគន្ធរាម ស្រុកមង្គលបូរី ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក គង់ ប៊ុនលី (រស្មីកូនខ្មែរ)
គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តព្រៃវែង រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ (រស្មីកូនខ្មែរ)
មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ទទួលស្វាគមន៍ ប្រតិភូកងកម្លាំងថៃ ច័ន្ទបូរី-ត្រាត ដំណើរទស្សនកិច្ចជាផ្លូវការ នៅទីបញ្ជាការ យោភូមិភាគទី៥ (រស្មីកូនខ្មែរ)
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតនៅឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង (រស្មីកូនខ្មែរ)
វីដែអូ