ខេត្តកណ្ដាល៖ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ អញ្ជើញជាធិបតីក្នុងពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា និងពិធីដាំដើមឈើ នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ ស្ថិតនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។នាឱកាសនោះដែរឯកឧត្តមអភិបាលខេត្តកណ្ដាល បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើគ្រប់ប្រភេទនៅតាមរមណីយដ្ឋាន ទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និង ទីសាធារណៈនានា ហើយខិតខំថែរក្សាឱ្យដុះលូតលាស់បានល្អដើម្បីផ្តល់ជាប្រយោជន៍យើងទាំងអស់គ្នា។ទន្ទឹមនោះដែរឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ការដាំដើមឈើគ្រប់ប្រភេទ ក្នុងគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ ត្រជាក់សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយើងផងដែរ ជាងនេះទៀត ព្រៃឈើជាសម្បត្តិធម្មជាតិដ៏សំខាន់ ក្នុងការរក្សាលំនឹងបរិស្ថាន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាជម្រកដ៏សុខសាន្តចំពោះ មនុស្ស សត្វគ្រប់ប្រភេទ ដែលមានជីវិតរស់នៅលើភពផែនដីយើងនេះ យ៉ាងណាម៉ិញ ការបាត់បង់ធនធាន ព្រៃឈើជាចំណែកមួយក្នុងចំណោមបញ្ហាធំៗក្នុងពិភពលោក ដែលជះឥទ្ធិពលអាក្រក់ បង្កឱ្យដីបាត់បង់ជីជាតិ និងកើតមានគ្រោះធម្មជាតិ ដូចជា ភាពរាំងស្ងួត ទឹកជំនន់ ការបម្រែបម្រួលអាកាសធាតុ កម្ដៅផែនដីកើនឡើង ជាដើម។ល។ ដែលនាំឱ្យមានផលវិបាកក្នុងការរស់នៅទាំង មនុស្ស សត្វ និងរុក្ខជាតិ ជាពិសេសជួបប្រទះផលវិបាកក្នុង ផលរបរកសិកម្ម។រុក្ខទិវា៩ កក្កដា ឆ្នាំ២០២២នេះ បានដាំដើមឈើ នៅតាមដងផ្លូវលេខ ៣៨៣ ផ្លូវលេខ៣៨៣M ប្រវែង១៤គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំរកាជន្លឹង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល រួមមាន៖ ក្ងោក គីនីន និងដើមច័ន្ទគីរី សរុបចំនួន២៨០០ដើម។ ទន្ទឹមនឹងនេះខណ្ឌរដ្ឋបាលព្រៃឈើក៏បានយកកូនឈើចំនួន ៥ ០០០ដើម ដើម្បី ធ្វើការចែកជូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនៅទីនេះផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមទុកដាក់សំរាមក្នុងធុងកុំចោលពាលវាពាសកាលនាំឲ្យប៉ះពាល់បរិស្ថាន (រស្មីកូនខ្មែរ)
សម្ពោធសមិទ្ធផលនានា នៅវត្តនន្ទសិរិគន្ធរាម ស្រុកមង្គលបូរី ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក គង់ ប៊ុនលី (រស្មីកូនខ្មែរ)
គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តព្រៃវែង រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ (រស្មីកូនខ្មែរ)
មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ទទួលស្វាគមន៍ ប្រតិភូកងកម្លាំងថៃ ច័ន្ទបូរី-ត្រាត ដំណើរទស្សនកិច្ចជាផ្លូវការ នៅទីបញ្ជាការ យោភូមិភាគទី៥ (រស្មីកូនខ្មែរ)
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតនៅឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង (រស្មីកូនខ្មែរ)
វីដែអូ