ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
បាត់ខ្លួនមួយថ្ងៃ រកឃើញសពក្នុងបឹង ដោយឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ នៅស្រុកព្រះនេ​ត្រ​ព្រះ
Tue,21 June 2022 (Time 06:34 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 88នាក់)

(បន្ទាយមានជ័យ)៖បុរសម្នាក់បាត់ខ្លួនអស់រយៈពេល១ថ្ងៃ ប្រទះ​ឃើញសព នៅក្នុងបឹងរ​ហាលសន្តូក ចំងាយប្រហែល២,៥០០ម៉ែត្រ ពីភូមិ​ស្ទឹងកំបុត ​ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេ​ត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៩.០០នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២​២។

លោកវរសេនីយ៍ឯក​ មាស ប្ញទ្ធី អធិការន​គរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ជនរង​គ្រោះ​មាន​ឈ្មោះ ម៉ៅ យិន ភេទប្រុស អាយុ៤​០ឆ្នាំ រស់នៅ​ភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តប​ន្ទាយមានជ័យ ។ពាក់ព័ន្ធនឹងការស្លាប់របស់ជនរងគ្រោះ​បើយោងតាមការបំភ្លឺរបស់ស្ត្រី ឈ្មោះ ភាន់ កេង​ ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជា​ប្រពន្ធ បានរៀបរា​ប់ថា៖នៅថ្ងៃទី១៩ ខែមិថុនា ម៉ោង ប្រហែ​ល​៦ព្រឹក ប្តីរបស់​ខ្លួន​បានទៅលើ​កល​ប លើ​កលាន់​និងឆក់ត្រីផង នៅ​ចំណុ​ចបឹ​ងសន្តូកខា​ងកើត​ភូមិប្រ​ហែល២,៥00ម៉ែត្រ លុះដ​ល់ម៉ោង០៥ល្ងាចមិ​នឃើញប្តីត្រឡប់មកផ្ទះវិញ ក៏​បាននាំកូន​ទៅរកតែរកមិន​ឃើញក៏​ត្រឡប់មកផ្ទះប្រាប់​បងប្អូនឲ្យ​ទៅជួយរក នៅចំណុចបឹង​រហាលសន្តូក ពេល​នោះ​ក៏​ស្រាប់តែឃើញ​ទូកអណ្ដែ​តទឹកនៅកៀនមា​ត់បឹងខ្លួន និង​អ្នកភូមិ​ចុះទៅ​មើល​ស្រាប់តែឃើ​ញអាគុយ និងម៉ូទ័រ​ឆក់ត្រីនៅលើទូក​ពេលនោះខ្លួន​ក៏ឲ្យអ្នកភូមិ​ចុះរាវ​ក្រោមទូកដែ​លមាន​ទឹកជំរៅ​ប្រហែល១.៤០ម៉ែត្រ ក៏​ស្រាប់តែឃើញ​សពប្តី ត្រូវម៉ូទ័​រឆក់​ត្រីឆក់ ស្លាប់ ដោយ​មិនដឹង​ពីពេល​ណានោះទេ ហើយក៏​នាំគ្នាស្រង់ស​ពយកមកផ្ទះទាំងក្តីក្តុកក្តួល។

លោកអធិការបានបញ្ជាក់ថា៖ ភូមិស្ទឹងកំបុត នៅដាច់ឆ្ងា​យវាលប៉ែក​ខាងត្បូង​ពិបាក​ក្នុងការធ្វើដំ​ណើរ លុះនៅថ្ងៃទី២០ ខែមិថុនា វេលាម៉ោងវេលាម៉ោង៩.០០ព្រឹក កំលាំងយើង​បានចុះ​ទៅដល់ផ្ទះ​សាកសព ដោ​យបានបង្កើតគ​ណៈ​កម្មការ ដើម្បីធ្វើការត្រួតពិនិត្យសាកសព។សាកសព មានសភា​ពរឹងទាំង​ស្រុង សំបុរសណ្ដែក​បាយ ធាត់ កំពស់175ស,ម សាកសពមានសភា​ពហើម ស្អុយ ។ក្នុងការពិនិត្យរបស់មន្ត្រីជំនាញឃើញថា នៅដ​ងខ្លួនមានស្មា​មជាំខ្មៅ លើស្បែកពេញដងខ្លូន តាម​ការ​បញ្ជាក់​ពីម្តាយ និងប្រពន្ធ គឺស្នាមជាំខ្មៅពិត​ម៉ូទ័រឆក់ត្រីឆក់ ។អ​វយវៈ ដៃ​ខាងស្តាំ មាន​ស្មាមជាំ​ខ្មៅខ្លោច ត្រង់​កំភួនដៃ សង្ស័យថា​ជាកន្លែង​ដែលអាំងវៀក​ទ័រឆក់ត្រីឆក់ ។ការសន្និដ្ឋាន របស់​គ្រូពេទ្យកោសលវិច្ច័យ គឺឈ្មោះ ម៉ៅ យិន ពិតជាស្លាប់​ដោយសារម៉ូទ័រឆក់ត្រី ឆក់ខ្លួនឯង មិន​ពាក់ព័ន្ធរឿង​ឃាតកម្មនោះទេ រួចប្រគល់សព​ឲ្យ​ទៅក្រុមគ្រួសារចាត់ចែ​ងយក​ទៅធ្វើបុណ្យតា​មប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ