(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ និងដាក់ទិសដៅការងារ កិច្ចការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ ក្នុងពិធី ទិវាមច្ចាជាតិ ថ្ងែទី១ ខែកក្តដា ឆ្នាំ ២០២២ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការង លោកនាយការិយាល័យនគរបាលជំនាញ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង៩ និងលោកមេបញ្ជាការវរការពារព្រំដែនគោកទាំង៤ ។លោកឧត្តមសេនីយ៍ត្រី ផាតផល្លី ស្នងការរង បានឡើងអានផែនការ និងសេចក្តីណែនាំ ផ្សព្វផ្សាយដល់កងកម្លាំង ស្តីពីការត្រៀមកម្លាំងការពារក្នុងពិធី ។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវគោលការណែនាំ ដល់កម្លាំងនគរបាលទាំងអស់ ត្រូវការពារគ្រប់គ្រងតាមចំណុចគោលដៅរៀងៗខ្លួនឱ្យបានល្អ និងក្តាប់សភាពការណ៍ ដើម្បីទ្រោលសភាពការណ៍ឱ្យបាន១០០% និង ជូនពរដល់កងកម្លាំងទាំងអស់ក្នុងការចុះបេសកម្មទទួលបានជោគជ័យ១០០% ៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមទុកដាក់សំរាមក្នុងធុងកុំចោលពាលវាពាសកាលនាំឲ្យប៉ះពាល់បរិស្ថាន (រស្មីកូនខ្មែរ)
សម្ពោធសមិទ្ធផលនានា នៅវត្តនន្ទសិរិគន្ធរាម ស្រុកមង្គលបូរី ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក គង់ ប៊ុនលី (រស្មីកូនខ្មែរ)
គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តព្រៃវែង រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ (រស្មីកូនខ្មែរ)
មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ទទួលស្វាគមន៍ ប្រតិភូកងកម្លាំងថៃ ច័ន្ទបូរី-ត្រាត ដំណើរទស្សនកិច្ចជាផ្លូវការ នៅទីបញ្ជាការ យោភូមិភាគទី៥ (រស្មីកូនខ្មែរ)
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតនៅឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង (រស្មីកូនខ្មែរ)
វីដែអូ