ខេត្តប៉ៃលិន៖មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម នៅក្នុងដីចំការចន្ទីមួយកន្លែង ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានកម្លាំងផែនប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ចុះបង្រាប និងឃាត់ខ្លួនជនសង្ស័យបាន១នាក់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ខណៈកំពុងតែធ្វើសកម្មភាព ក៏ត្រូវបានកម្លាំងចុះទៅដល់ទីតាំងនោះ ស្រាប់តែជនសង្ស័យព្យាយាមរត់គេចខ្លួន តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាម។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វង់ សុវណ្ណ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។វត្ថុតាងដែលដកហូតបានរួមមាន៖ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៥កញ្ចប់ ទម្ងន់៤,១៦ក្រាម សាច់ថ្នាំសុទ្ធ,ម៉ូតូសេរីចាស់ចំនួន០១គ្រឿង,ទូរស័ព្ទចំនួន០៤គ្រឿង ម៉ាកViVoពណ៌ទឹកមាសចំនួន០១គ្រឿង ម៉ាកlnfinixពណ៌ទឹកសមុទ្រចំនួន០១គ្រឿង និងម៉ាកNokia អិនចុចពិលចំនួន០២គ្រឿង,កាំបិទផ្គាក់ចំនួន ០៣ដើម, ដាវចំនួន ០១ដើម,ពូថៅដៃចំនួន ០១ដើម រួចក៏បានពិនិត្យទឹកនោមមានទុក្ខសារធាតុញៀន(+)។បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួន និងកសាសុំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ