ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តម ទេសរដ្ឋ​មន្ត្រី គន់​ គីម អញ្ជើអជាអធិបតីភាពក្នុង ពិធីខួបលើកទី១៥ ទិវាអតីតយុទ្ធជ​នកម្ពុ​ជា ២១ មិថុនា ឆ្នាំ២០២២
Mon,20 June 2022 (Time 01:29 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 86នាក់)

ខេត្តកណ្តាល៖ថ្លែងក្នុងពិធី​ខួប​លើកទី១៥ ទិវាអតីតយុ​ទ្ធជន​កម្ពុជា ២១ ​មិថុនា ឆ្នាំ២​០២២ នៅតំ​បន់ប្រតិបត្តិកា​រសឹករង​កណ្តាល នា​ព្រឹក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ​នាយឧត្ត​មសេនីយ៍ គន់ គីម ​ទេសរដ្ឋមន្ត្រី អនុប្រ​ធាន និងជា​អគ្គលេ​ខាធិការ​ សមាគមអតី​តយុទ្ធជនកម្ពុជា បានមា​នប្រ​សាសន៍​ថា៖ ក្នុងរ​យៈពេល១៥ឆ្នាំកន្លងទៅនេះ ​សម្ដេចតេជោ ហ៊ុន សែន ប្រធាន​សមាគមអ​តីត​យុទ្ធជ​នកម្ពុជា បានគិ​តគូរយ៉ាងខ្លាំង អំពី​សុខ​ទុក្ខរបស់​អតីតយុទ្ធជ​នកម្ពុជា​របស់យើង។ ទន្ទឹមនឹង​នេះថ្នាក់​ដឹកនាំ​គ្រប់លំដាប់ថ្នាក់ទៀត ក៏​បានយកចិត្តទុកដាក់ ថែរក្សាដ​ល់អតីតយុទ្ធជ​នរបស់យើង​ផងដែរក្នុង​រយៈកាលកន្លងទៅនេះ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭក ពីសំណាក់​សម្ដេចតេជោ ហ៊ុន សែន ដល់​លោកយាយ លោកតា បងប្អូន ​មីងមា និងសាច់ញា​តិទាំងអ​ស់របស់​អតីតយុទ្ធជន ដែលសម្ដេចមា​នសេចក្តីនឹ​ករឭកជាខ្លាំង និងសូមជូនពរ អោយ​បងប្អូនអតីត​យុទ្ធជនយើងទាំងអស់ មានសុខភាពល្អទាំងអស់គ្នាផងដែរ។

ទន្ទឹមនោះដែរនាយឧត្តមសេនីយ៍ គន់ គីម បានយក​ចំណុចសំខាន់មួយ នៃសារ​លិខិតរប​ស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារថា ក្នុងឱកាសខួបលើកទី១៥ នេះ សម្ដេចសូមអំ​ពាវនាវ ដល់​បងប្អូនអតីតយុទ្ធជន សូមបន្តរក្សាស្មារតី ​វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ដោយជា​ប្រជាពលរដ្ឋល្អឆ្នើមរប​ស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជា​គំរូល្អក្នុងសង្គមជាតិ រាជរដ្ឋាភិបាល និងប្រជាជ​នកម្ពុជា ទូទាំងប្រទេស​ពិតជាច​ងចាំជានិច្ច នូវកាលះប​ង់និងគុណបំ​ណាច់ដ៏ធំ​ធេងរប​ស់បងប្អូន អតីតយុទ្ធជន​គ្រប់រូប ចំពោះជា​តិមាតុភូមិជាទីស្នេហានៃយើង។
រដ្ឋបាលខេត្តកណ្តាលបញ្ជាក់ថា អតីត​យុទ្ធជន និងគ្រួសារ​ ចូ​លរួម​សរុប ៣៦​០នាក់ ម​កពីក្រុង​តាខ្មៅ។​ក្នុងនោះមន្ទីរសង្គមកិច្ច ឧ​បត្ថម្ភជូនសមាជិកជាអតីតយុទ្ធជនចំនួន ៣០០នាក់ ក្នុងម្នាក់​ៗ៥ម៉ឺនរៀល។សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឧបត្ថម្ភជូនសមាជិកជាអតីតយុទ្ធជនចំនួន ៦០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល សរុបនិង៣៦០នាក់ ស្មើនិងថវិកា១៨.០០០.០០០រៀល និងក្នុងមួយគ្រួសា​រទ​ទួល​បានអង្ករ ២០គីឡូ,មីមួ​យកេស,ទឹកត្រី​មួយយួរ,ទឹកស៊ីអ៊ី​វមួយយួរ,ត្រីខ​មួយ​យួរ,ម៉ាស់​មួយដុំផ​ងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ