(បន្ទាយមានជ័យ)៖តាមការចាំបាច់របស់សាលាអនុគណ ក្រុងសិរីសោភ័ណ ព្រះឧត្តមសីលញ្ញាណ ធុលសុធាព្រះមេគណខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានសម្រេចតែងតាំងព្រះភិក្ខុ ហ៊ីង សម្បត្តិ ព្រះជន្ម៤០វស្សា នៅវត្តពោធិសត្ថារាមពង្រុះសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចៅអធិការស្ដីទី ឲ្យឡើងជាចៅអធិការ ពេញសិទ្ធិ ចាប់ពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះតទៅ។នាកាសឱកាសនោះព្រះតេជគុណ ហ៊ីង សម្បត្តិ ព្រះចៅអធិការវត្តទើបឡើងថ្មីបានប្ដេជ្ញាចិត្តក្នុងការដឹកនាំដោយសហការឲ្យបានល្អប្រសើរជាមួយគណៈកម្មការ អាចារ្យ ព្រះសង្ឃ អាជ្ញាធរអង្គភាពពាក់ព័ន្ធនឹងប្ដេជ្ញារម្ងាប់អធិករណ៍ សហការគ្រប់គ្រងគរុភណ្ឌសង្ឃមានដីធ្លីវត្តអារាម និងអប់រំពុទ្ធសាសនិកជនឲ្យរៀនសូត្របដិបត្តិធម៌ មានបិដក ជាគោល។ព្រះតេជគុណបន្តថា នៅវត្តនេះគឺជាវត្តដាច់ស្រយាលឆ្ងាយពី ប្រជុំជនព្រមទាំងមានប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត មួយភូមិប្រមាណជាង១០០គ្រួសារតែប៉ុណ្ណោះ រីឯព្រះវិហារនៅពុំទាន់រួចរាល់នោះឡើយខ្វះខាតនូវថវិកា ដើម្បីសាងសង់បន្តទៀត។ក្នុងនាមជាព្រះគ្រូចៅអធិការវត្តសូមអំពាវនាវ បិណ្ឌបាតដល់ឯកឧត្តម លោកជំទាវ លោក អស់លោក លោកស្រី សប្បុរសជនជិតឆ្ងាយ មេត្តាចូលរួមជាសទ្ធាជ្រះថ្លា ដើម្បីបានកសាងនៅព្រះវិហារនេះឲ្យបានរួចរាល់ជាស្ថាពរ សម្រាប់ជាប្រយោជន៍បានប្រជាពុទ្ធបរិស័ទដែលជាអ្នកជឿជាក់នៃព្រះពុទ្ធសាសនា។លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានមានប្រសាសន៍លើកឡើងថា បញ្ហាព្រះចៅអធិការមានតួនាទីគ្រប់គ្រងទទួលខុសត្រូវទាំងស្រុងក្នុងវត្តនូវបញ្ហាទាំងឡាយទាំងពួង ដែលកើតមានឡើងដើម្បីដោះស្រាយនូវជម្លោះអាជីវករដែលកើតមានឡើងរីឯគណៈកម្មការឬក៏អាចារ្យវត្តមានតួនាទីជាអ្នកជំនួយព្រះចៅអធិការវត្តតែប៉ុណ្ណោះ មិនមែនមកចាត់ចែងសម្រេចការងារអ្វីបាននោះឡើយនិយាយឱ្យខ្លីទៅគឺព្រះចៅអធិការវត្ត គឺជានាក់សម្រេច។លោក បៀវ ថាន បានបន្តថា ភាពជាអ្នកដឹកនាំសំខាន់រួមសុខរួមទុក្ខជាមួយគ្នារកនូវសន្តិភាពរួមគ្នាសាមគ្គីភាពរួមគ្នាអភិវឌ្ឍរួមគ្នាព្រមទាំងរក្សាតម្លៃ នៃព្រះពុទ្ធសាសនាដែលយើងឲ្យបានគង់វង្សយូរអង្វែង តាមពិតណាស់សាសនាព្រះពុទ្ធនៅយើងជាទូទៅ ត្រូវបានមនុស្សនៅលើសកលលោកភាគច្រើនមានអ្នកគោរពជឿទុកចិត្តបានចាត់ទុកសាសនាព្រះពុទ្ធសាសនានូវសុខសន្តិភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមទុកដាក់សំរាមក្នុងធុងកុំចោលពាលវាពាសកាលនាំឲ្យប៉ះពាល់បរិស្ថាន (រស្មីកូនខ្មែរ)
សម្ពោធសមិទ្ធផលនានា នៅវត្តនន្ទសិរិគន្ធរាម ស្រុកមង្គលបូរី ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក គង់ ប៊ុនលី (រស្មីកូនខ្មែរ)
គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តព្រៃវែង រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ (រស្មីកូនខ្មែរ)
មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ទទួលស្វាគមន៍ ប្រតិភូកងកម្លាំងថៃ ច័ន្ទបូរី-ត្រាត ដំណើរទស្សនកិច្ចជាផ្លូវការ នៅទីបញ្ជាការ យោភូមិភាគទី៥ (រស្មីកូនខ្មែរ)
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតនៅឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង (រស្មីកូនខ្មែរ)
វីដែអូ