(ភ្នំពេញ):នៅថ្ងៃរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជ អាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៨នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ទៅតាមច្បាប់ ពាក់ព័ន្ធករណីលេងល្បែងភ្នាល់ ជល់មាន់ខុសច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាន ភ្លាមៗ ខណៈពេលពួកគេកំពុងតែ ធ្វើសកម្មភាពប្រមូលផ្តុំគ្នា ជល់មាន់ភ្នាល់គ្នាដាក់លុយ ស្ថិតត្រង់ចំណុចទី១ភូមិត្រពាំងថ្លឹង២ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងចំណុចទី២ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ជនសង្ស័យទាំង០៨នាក់មានឈ្មោះដូចខាងក្រោម ៖១-ឈ្មោះ ជ័យ ឌីណា ភេទប្រុស អាយុ ៤២ឆ្នាំ២-ឈ្មោះ សេង ឆវី ភេទប្រុស អាយុ ៣៧ឆ្នាំ៣-ឈ្មោះ ជូ ប៊ុនថន ភេទប្រុស អាយុ ២២ឆ្នាំ៤-ឈ្មោះ សែម សំបូរ ភេទប្រុស អាយុ ៣៦ឆ្នាំ៥-ឈ្មោះ កែវ ភក្តី ភេទប្រុស អាយុ ៣៧ឆ្នាំ៦-ឈ្មោះ ភិន ប៊ុនលី ភេទប្រុស អាយុ ៣៥ឆ្នាំ៧-ឈ្មោះ ង្វៀង យ៉ាំងតាំង ភេទប្រុស អាយុ ៤៣ឆ្នាំ៨-ឈ្មោះ ហ្វាង ហ្វឹងជីវ ភេទប្រុស អាយុ ៤៥ឆ្នាំការចុះបង្ក្រាបជាក់ស្តែង ទីតាំងសង្វៀនជល់មាន់ នៅចំណុចខាងលើនេះ សមត្ថកិច្ចអាវុធហត្ថ ចាប់យកវត្ថុតាង មាន់ជល់បានចំនួន០៨ក្បាល ក្នុងនោះអាងាប់០៦ក្បាល និងវត្ថុតាងផ្សេងៗ មួយចំនួនទៀតផងដែរ ។ ជនសង្ស័យទាំង០៨នាក់បានឆ្លើយ សារភាពឲ្យដឹង ដូចៗគ្នាថា ពួកខ្លួន ពិតជាបានលួចលេងល្បែងភ្នាល់ ជល់មាន់ខុសច្បាប់ ប្រាកដមែន៕ ប្រភពពី ឧត្ដម រាជធានី កែសម្រួលដោយលោក ឆ លីហ៊ាង
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ