ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
កិច្ចប្រជុំស្តីពីកិច្ច​សហការ ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការ​បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២
Thu,19 May 2022 (Time 04:14 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 107នាក់)

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការរៀបចំការបោះ​ឆ្នោតខេត្ត​កណ្តាល​បានរៀបចំកិច្ចប្រជុំស្តី​ពីកិច្ចសហការ ការងារសន្តិសុខ សុវត្ថិភាព និងសណ្តា​ប់ធ្នាប់សាធា​រណៈ សម្រាប់​ការបោះឆ្នោតជ្រើសរើ​សក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២។
លោក អៀច សុវណ្ណវាសនា នាយករងរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបា​ល​ខេត្តកណ្តាល និងលោក គឹម ហុង ប្រធានគ​ណៈកម្មការរៀប​ចំការបោះឆ្នោតខេត្ត​កណ្តា​ល។

លោក គឹម ហុង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានមានប្រសាសន៍ថា៖ គោលបំណងក្នុងកិច្ចប្រជុំនាពេលនេះគឺ ដើម្បីរៀបចំសណ្តាប់​ធ្នាប់សាធារណៈ​សម្រាប់ការបោះឆ្នោត​ជ្រើសរើស​ក្រុ​មប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនិងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ​ជាពិសេ​សក្នុងរ​យៈពេល នៃការឃោសនាបោះឆ្នោត ការបោះឆ្នោត​ការ​រាប់​សន្លឹកឆ្នោត និងការប្រកា​សលទ្ធផលបោះឆ្នោត ធ្វើយ៉ាងណាអោ​យគ្រប់ដំណាក់កា​លទាំង​នេះ​បានប្រព្រឹត្តទៅរលូន គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានអំពើហឹង្សា សំដៅ​ធានា​អោយ​បាននូវបរិយាកាសនយោបាយល្អ អព្យាក្រឹត ប្រជាធិបត្តេយ្យ សេរីភាព យុត្តិធម៌ និងតម្លាភាព។

លោកបន្តថា៖ អ្វីដែលយើងទាំង​អស់គ្នាត្រូវចាប់អារម្មណ៍នោះគឺ ដំណាក់កាលឃោសនាបោះឆ្នោត និងដំណាក់កាល​បោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោត ដែលកន្លងមកតែង​កើត មានបញ្ហា​អវិជ្ជមានខ្លះៗ ជាយថាហេតុ ដោយសារខ្វះការ យោគ យល់គ្នា ការមិនគោរព​គោល​កា​រណ៍ច្បាប់ និងបទបញ្ជានីតិវិធី របស់ គ.ជ.ប ។ដូច្នេះ​ដើម្បីធា​នាឱ្យដំណើ​ការនៃដំ​ណាក់​កាលទាំង​ពីរខាងលើប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដោយស្មើភាព គ្មានការគំរាម កំហែងនោះ គ្រប់គ​ណ​​បក្សនយោបាយ មេត្តាគោរពឱ្យបានម៉ត់ចត់នូវច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ជាពិសេ​សតម្រាយផ្លូវហាមឃាត់ ដែលរដ្ឋបាលខេត្ត សម្រេ​ចមិនអនុញ្ញាត្តឱ្យ​ហែរក្បួនព្យុះហយាត្រាក្នុង ក្រុងតាខ្មៅ គឺផ្លូវជុំវិញផ្សារ ផ្លូវលេខ102 និងផ្លូវលេខ103 ។

ក្នុងឱកាស​នោះ លោក អៀច សុវណ្ណវាសនា នាយករងរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់​ខ្ពស់ឯកឧត្តមអ​ភិបាលខេត្តបាន​ថ្លែងកោតសរសើរចំ​ពោះគណៈកម្មាធិកា​ររៀបចំការបោះឆ្នោត​ខេត្តដែលបានរៀប​ចំកិច្ចប្រជុំនាពេលនេះ។

លោកបានបន្តថា៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពង្រឹងលទ្ធិប្រជាធិតេយ្យនៅកម្ពុជា។ លោកបានបន្ថែមថា៖ កិច្ចប្រជុំនេះធ្វើឡើងក្នុង​គោលបំណងផ្តល់ព័ត៌មានយ​ល់ដឹងពីផែនការការពា​រសន្តិសុខ សុវត្ថិភាពស​ណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សា​ឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងដោះស្រាយបញ្ហាប្រឈ​មមួយចំនួនទៅនឹងការ​ឃោសនាបោះ​ឆ្នោតដល់ភាគីពាក់ព័ន្ធធ្វើយ៉ាងណាដើម្បីឱ្យដំណើរឃោសនាបោះឆ្នោត ដែលមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន និងទទួលបាន​ជោគជ័យ ធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ និងគ្មានអំពើហិង្សា។ សូមបញ្ជាក់ថា៖ ខេត្តកណ្តាលមានគណ​បក្សដាក់បេក្ខជនឈរឈ្មោះចំនួន១៣ គណបក្ស ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ