ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯក​ឧត្តម ឃួន សាវុធ អញ្ជើញជាអធិបតីក្នុងពិធីបិទសិ​ក្ខាសាលា​ស្តីពី​ការយ​ល់ដឹងនៃការ​ធ្វើអាជីវ​កម្ម​របស់​ពាណិជ្ជក​រកម្ពុជា ដើម្បីកាត់បន្ថយ​បញ្ហាប្រឈមផ្នែកផ្លូវច្បាប់
Thu,19 May 2022 (Time 04:00 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 116នាក់)

(ខេត្តស្វាយរៀង)៖ឯក​ឧត្តម ឃួន សាវុធ អគ្គនាយ​ករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង​បង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២​០២២ បានអញ្ជើញជាគណៈ​អធិបតីក្នុងពិធី​បិទសិក្ខាសាលា​ស្តីពីការយល់ដឹងនៃការ​ធ្វើអាជីវ​កម្មរបស់​ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយ​បញ្ហាប្រឈ​មផ្នែក​ផ្លូវច្បាប់ ។

សិក្ខាសាលានេះបានធ្វើឡើងនៅ​សាលប្រជុំធំអាគារ ឃ សាលាខេត្ត ដោយមានការអ​ញ្ជើញ​ចូលរួមពី ឯកឧត្តម សុខ រស់ អភិបាលរងនៃគណៈអភិ​បាល​ខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវលោក លោកស្រីប្រតិភូក្រសួងពាណិជ្ជកម្ម ប្រតិភូក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា លោ​កឧកញ៉ាប្រធានស​ភាពពាណិជ្ជកម្មខេត្តស្វាយរៀង សមាជិក សមាជិកា សភាពាណិជ្ជក​ម្មខេត្តស្វាយរៀង វាគ្មិនកិត្តិយស ព្រះរាជអាជ្ញារងខេត្ត តំណាង​កម្លាំងប្រដា​ប់អាវុធ​ទាំងបី លោក លោកស្រី​ប្រ​ធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកអភិបាលក្រុង ស្រុក តំណាងក្រុមហ៊ុន និងពាណិជ្ជករ អាជីវករក្នុងខេត្ត សរុបចំនួន ១០២នាក់ ។

សិក្ខាសាលានេះរៀបចំ​ឡើងក្នុងគោល​បំណង​ដើម្បីឱ្យអ្នកចូលរួម ទទួលបា​នចំណេះ​បន្ថែមពីអ្នក​ជំនាញ មកពីក្រសួងពា​ណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មកធ្វើបទបង្ហាញ​បកស្រាយ​ពីច្បាប់ពាក់ព័​ន្ធចំនួនបួន រួមមាន៖
១.ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ,២.ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ,៣.ច្បាប់​ស្តីពី​ការប្រកួត​ប្រជែង ,៤.ច្បាប់ស្តីពី ការគ្រ​ប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និង​សេវា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ