ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្ដម កែ គឹមយ៉ាន អញ្ជើ​ញជួប​សំណេះ​សំណាល ជាមួយ​សមាជិកបក្យប្រជាជនកម្ពុជា ស្រុកម​ង្គ​លបូរី
Wed,18 May 2022 (Time 05:15 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 77នាក់)

(បន្ទាយមានជ័យ)៖នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម កែ គឹមយ៉ាន សមាជិ​កគណៈអចិន្ត្រៃ​យ៍គណៈ​កម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា បានអញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយស​មាជិកសមាជិ​កាគ​ណបក្សប្រជាជនកម្ពុជា ស្រុកមង្គលបុរី​សរុបចំនួន ១៨១៩នាក់។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានធ្វើសេចក្ដីរាយការណ៍បញ្ជាក់ថា តាមការគិត​គូរពី​ប្រមុខរាជ​រដ្ឋាភិបា​លកម្ពុជាដោយមាន សម្តេចអគ្គមហាសេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់​ចេញនូវវិធានការប្រក​បដោយប្រសិទ្ធភាព ការចាក់វ៉ា​ក់សាំងជូន​ដល់ប្រជាព​លរដ្ឋដោយឥតគិតថ្លៃ ក្រោមកិច្ចសហការផ្ទាល់ពី​ក្រុមគ្រូពេទ្យរួម​ជាមួយ​ក្រុមគ្រូពេទ្យក​ងយោធភូមិភាគទី៥ ក្រោមការដឹកនាំសម្របសម្រួលពីរដ្ឋបាលខេត្ដ ព្រមសហ​ការជាមួយ​រដ្ឋបាលស្រុក​បានបើក នូវ​ការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូស​ជំរុញឲ្យ​ជូនដល់ប្រ​ជាពលរដ្ឋក្នុង ស្រុកមង្គលបូរី បានចំនួនជាង ១១ម៉ឺន​នាក់ស្មើនឹង ​៨២ភាគរយ នៃប្រជា​ជន​សរុបជា​ង១៧ម៉ឺននាក់ ម្យ៉ាងទៀតក្នុងកំឡុង នៃ​ការផ្ទុះរាល​ដាលនៃជំងឺកូវីដដប់១៩ ក៏បានធ្វើ​ឲ្យមា​នការបាត់បង់ នូវ​អាយុជីវិតមនុស្សសរុប​ចំនួន៦៣​នាក់ដែ​លភាគច្រើ​នគឺពួកគាត់ មិនទាន់​បានការចា​ក់វ៉ាក់សាំងនឹងមានជំងឺប្រចាំកាយ។ ដើម្បី​ចូលរួមរំ​លែកនូវ​មរណទុក្ខ ចំពោះក្រុម​គ្រួសារសព សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិតប៊ុនរ៉ានី​ ហ៊ុន​សែន បានផ្តល់​ ថវិកាជូ​នគ្រួសារសព​ក្នុងម្នាក់​ថវិកាចំនួន២លានរៀលផងដែរ។

ក្នុងឱកាសនេះដែរឯ​កឧត្ដម កែ គឹមយ៉ាន បានរំលឹកដល់សមា​ជិកសមាជិកាទាំ​ងអស់ ត្រូវគោរព​ទៅតាម​គោលនយោ​បាយរបស់គ​ណបក្ស ដើម្បីធានា​ឲ្យបាននូវ​ជោគជ័យ​សម្រាប់កា​របោះឆ្នោត​ឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ នឹងបន្តយកជ័យជម្នះ​សម្រា​ប់ការបោះឆ្នោតជាតិ អាណត្តិ៥ឆ្នាំ។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានណែនាំឲ្យស​មាជិកសមាជិកា​គ្រប់បណ្ដាថ្នាក់ ពង្រឹងឡើងវិញ នូវរចនាសម្ព័ន្ធ រៀបចំផែនកា​រសកម្ម​ភាពការងារការពង្រឹង និងពង្រីក​សមាជិកបក្ស ការបញ្ចូលស​មាជិកប​ក្សថ្មី ដើម្បីដោយបង្កើន​សមាជិកបក្សទាំងបរិមាណ និងគុណភាពស្រ​បតាមគោ​លការណ៍​របស់គណបក្ស គឺរក្សាចា​ស់បង្កើនថ្មី​ នៃសមាជិកបក្សម្នាក់ សន្លឹកឆ្នោត​មួយសន្លឲ្យ​គណបក្ស​ទទួលបាន​ជោគជ័យ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ​ទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ ចុង​បញ្ចប់គ​ណៈអធិប​តីបានចែកជូននូវ​សារុងម្នាក់ មួយម្នាក់​មួយផងដែរ ដល់សមាជិកដែលបានចូលរួម ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ