ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោ សេង ធារិន សំណេះសំណាល ជាមួយស​កម្មជន មកពី​គណបក្សបីផ្សេងគ្នា ចំនួន​៧រូប ដែល​បានស្ម័គ​ចិត្តវិលត្រឡប់​មករួមរស់​ជីវភាព​នយោ​បាយ ជាមួយគណ​បក្សប្រជាជ​នកម្ពុជា និងពិនិត្យ​សុខភាព ចែកវ៉ែនតា​មនុស្ស​ចាស់ជូន​ប្រជាពលរដ្ឋទូទៅ
Wed,18 May 2022 (Time 02:20 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 79នាក់)

(បន្ទាយមានជ័យ)៖នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោក សេង ធារិន បានដឹក​នាំក្រុម​ការងា​រគណ​បក្សប្រ​ជាជនកម្ពុជា ចុះជួយឃុំ ជួបសំ​ណេះ​សំណាល ពិនិត្យសុខភាព, ចែកវ៉ែនតា​មនុស្ស​ចាស់, ចាក់វ៉ាក់សាំ​ងបង្ការជំងឺកូវីដ១៩ ជូន​ប្រជាពលរដ្ឋទូទៅ និង​លើកស្លាកគ​ណបក្សទីស្នា​ក់​ការប​ក្សឃុំ ស្ថិតនៅក្នុងឃុំឈ្នួរ​មានជ័យ ស្រុកព្រះនេត្រះព្រះ ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះដែរលោក សេង ធារិនបានបញ្ជាក់ជូនថា បច្ចុប្បន្ន ប្រជា​ពលរដ្ឋគ្រប់រូប រួមទាំ​ងស​កម្ម​ជ​ន​បក្សប្រ​ឆាំងផ​ង ពិតជា​មានសំណាង ដោយមាន​ប្រមុខរាជរដ្ឋាភិបា​លដ៏ឈ្លាស​វៃប្រកបដោយ​គតិ​បណ្ឌិត សម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបា​នស្វែងរកជំនួយ និង​ទិញវ៉ាក់សាំ​ងបង្ការជំងឺកូវីដ-១៩ ជូនប្រជា​ពលរដ្ឋទូទៅ មន្ត្រីរាជការ ព្រះ​សង្ឃ និងជ​នបរ​ទេសដោ​យឥតគិតថ្លៃ ធា​នាបាននូវសុខសុវត្ថិភាព សុខភាពសាធារណៈ ដែ​លជា​មោទនភាពសម្រាប់ជាតិខ្មែរទាំងមូល ជាពិសេស ក្រោមម្លប់សុខសន្តិភាព ដែលជាមរ​តកមិនអា​ចកាត់ថ្លៃបាន ។

ជាមួយគ្នានោះដែរលោ សេង ធារិន ក៏បានអញ្ជើញ​ជួបសំណេះ​សំណាល និងថ្លែងអំណ​រគុណយ៉ាង​ជ្រាលជ្រៅ សកម្មជនមកពីគណបក្សបី​ផ្សេងគ្នា ចំនួន៧រូប ដែលបានស្ម័គចិត្តវិ​លត្រឡប់មករួមរ​ស់ជីវភាពនយោបា​យជាមួយគណបក្សប្រជាជនកម្ពុជាវិញ និងបានពាក់អាវ គណបក្សប្រជា​ជនកម្ពុជា ក្រោមស្នាម​ញញឹមប្រកបដោយភាពជឿជាក់។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែល​បានអញ្ជើញចូលរួមសរុប៤​៥២នាក់ បានមកទទួលសេវា ពិនិត្យ​សុខ​ភាព ទទួលឱសថ ចាក់វ៉ា​ក់សាំងបង្ការកូវីដ១៩ និងទទួលវ៉ែន​តាមនុស្សចាស់ ដែលជាអំ​ណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ។
ក្នុងនោះដែរក៏មានការ​អញ្ជើញចូលរួមពី ក្រុមការ​ងារចុះជួយឃុំ ស្រុក សភាព​សហព័ន្ធយុវជនកម្ពុជា ក្រុមការងារអភិវឌ្ឍន៍យុវជន ខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន។ បន្ទាប់ពីពិធីសំ​ណេះសំណាល លោក សេង ធារិន និងក្រុម​ការងារ បានអញ្ជើញលើកស្លាក​គណបក្សប្រជា​ជនកម្ពុជា នៅទីស្នាក់ការបក្សឃុំទំហំ ៤ម៉ែត្រ×៨ម៉ែត្រ ចំនួន១ផ្ទាំង និងប្រគល់ស្លាក​គណបក្សជូន​លោកមេបក្សភូ​មិទាំង១២ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ