ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ប្រកាស​តែងតាំង ផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចជូ​នយោធិន នៃកងរាជអាវុធហត្ថ​ខេត្តបន្ទាយ​មា​នជ័យ
Tue,17 May 2022 (Time 02:51 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 77នាក់)

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាមាន​ជ័យនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញ​ជាអធិបតី​ក្នុងពីធីប្រកាស​តែងតាំងផ្លា​ស់ប្ដូរមុខតំណែ​ង និងផ្ទេរភារកិច្ចជូនយោធិននៃកងរាជអាវុធហត្ថខេត្ត ។

ពិធីនេះមានការអញ្ជើញចូ​លរួមពីសំណាក់លោក​មេបញ្ជាការរង​កងរាជអាវុធហត្ថខេត្ត លោកប្រ​ធានមន្ទីរ​ទាំង៧ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង៩ និងនាយទាហាន នៃកងរា​ជអាវុធហត្ថចំនួន​១៤៧នាក់ ក្នុងនោះ​មាន នាយអាវុធ​ហត្ថដែល​ត្រូវប្រកាស​តែងតាំង​ផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចចំនួន១៣២រូប​ផងដែរ ។

ក្នុងពិធីនោះ￸ដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការសំណេះ￸សំណា​លផ្តាំផ្ញើដល់កង​កម្លាំងក្រោមឱវាទទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះ￸មេរោគកូវីដ-១៩ ព្រោះវាមិនទាន់​ទៅណា​ឆ្ងាយពី​យើងទេ និងបានដាក់ផែនការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាឱកាសបើកយុទ្ធនា​ការ​ក្នុងពេ​លឃោសនា និងពេលបោះ￸ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេ​លខាង​មុខ ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសន៍ផ្ដាំផ្ញើបន្ថែមទៀតថា សូមឱ្យកងកម្លាំង​ទាំងអស់​ដែល​ទទួលបាននូវសេចក្ដីសម្រេចតួនាទី និងភារកិច្ចថ្មីដែលថ្នាក់លើ​ប្រគល់ជូនយកទៅ​អនុវត្តឱ្យ​បាន​ល្អប្រសើរផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ