ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញជាអធិបតីក្នុង​សិក្ខាសាលា ស្តីពីការអនុវត្តច្បាប់ពា​ក់ព័ន្ធ​នឹង​ការប្រយុ​ទ្ធប្រឆាំងឱសថក្លែងក្លាយ និង​អន់គុណភាព នៅ​សណ្ឋាគាររ៉ក់រ៉ូយ៉ា​ល់ ខេត្តកែប
Mon,16 May 2022 (Time 03:21 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 85នាក់)

(ភ្នំពេញ)៖ឱសថគឺជាផ្នែកមួយចាំ​បាច់មិ​នអាចខ្វះបា​នសម្រាប់​វិស័យសុខាភិបាល ក្នុង​ការបង្ការ ថែ​ទាំ និងព្យាបា​លសុខភាពប្រជាជនគ្រ​ប់រូប។ ប៉ុន្តែឱ​សថក្លែងក្លាយ និងអន់គុណភាព គឺជាអាវុ​ធដ៏​ស្ងៀម​ស្ងាត់ ដែលអាច​សម្លាប់មនុស្សបាន ព្រោះគុណ​ភាពឱសថ​មានទំនាក់ទំនង​គ្នាយ៉ាងជិតស្និទ្ធ ទៅនឹងគុ​ណភាពនៃកា​រព្យាបា​លផងដែរ ប្រ​សិនបើឱសថ​មានគុណ​ភាព មិនត្រឹមត្រូវ​តាមប​ទដ្ឋាន​បច្ចេកទេស​ទេនោះ គុណ​ភាពនៃការព្យា​បាល មិនអាចទទួលបា​នជោគជ័យឡើយ ទោះបី​ជា​គ្រូ​ពេទ្យនោះ​មានជំនាញយ៉ាងណាក៏ដោយ ហើ​យវាអាចបង្កឱ្យមានគ្រោះថ្នា​ក់ខ្ពស់ដល់សុខភាព សុវត្ថិភាព​សង្គម និងធ្វើឱ្យរាំង​ស្ទះដល់កំ​ណើនសេដ្ឋកិច្ចជាតិ​ផងដែរ។

ក្នុងបរិបទបច្ចុប្បន្ន​នេះ ឱសថក្លែងក្លាយ និងអន់​គុណភាព ​ជាបញ្ហា​សុខភាព​សាធារណៈ​រួមទាំង​នៅក្នុង​តំបន់ និង​នៅទូទាំងពិភពលោក។ដោយឡែកបច្ចុប្បន្ននេះ ក្រសួងសុខាភិ​បាលសង្កេតឃើ​ញមានកា​រផ្សព្វផ្សាយ​លក់ឱសថតាមប្រព័ន្ធអនឡាញ ដែលជា​បញ្ហា​មួយគួរឱ្យព្រួយបារម្ភ ចំពោះផ​លប៉ះ​ពាល់សុខភាព ព្រោះក្នុង​ចំណោមឱសថទាំងនោះ មានមួយចំនួន​ជាឱសថគ្មាន​ប្រភពច្បាស់​លាស់ មិន​មានចុះបញ្ជិ​កាត្រឹម​ត្រូវពីក្រសួងសុខាភិ​បាល ហើយអាច​ជាឱសថក្លែងក្លាយ ឬអន់​គុណភា​ពផងដែរ។ការលើកឡើងរបស់លោក​ជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា​ធិការក្រសួ​ងសុ​ខាភិបាល បែបនេះខណៈដែ​លលោកជំទាវវេជ្ជបណ្ឌិត​អញ្ជើញជាអធិបតី​ក្នុងសិក្ខាសាលា ស្តីពី​កា​រអនុវត្តច្បាប់​ពាក់ព័ន្ធនឹង​ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដែល​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី១៦ ដ​ល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរ​បទពិសោធន៍ និងពង្រឹងសមត្ថភាព មន្រ្តី​ភ្នាក់​ងារត្រួតពិនិត្យឱសថក្នុងការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងចាត់វិធាន​ការផ្លូវច្បាប់​ការប្រ​យុទ្ធប្រឆាំងឱសថ ក្លែងក្លាយ និងអន់គុ​ណភាព នៅសណ្ឋា​គាររ៉ក់រ៉ូ​យ៉ាល់ ខេត្តកែប ។

លោកជំទាវវេជ្ជបណ្ឌិត​ ឱ វណ្ណឌីន បញ្ជាក់ថា ដើម្បីចូលរួមការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអ​ន់គុណភាព ក្រសួង​សុខាភិបាល បាន​ដាក់ចេញនូវយ​ន្តកា​រគ្រប់គ្រង ត្រួតពិនិត្យឱសថ នៅក្នុង​ព្រះរាជា​ណាចក្រកម្ពុជាមា​នដូចជា៖
១)តម្រូវឱ្យចុះទិ​ដ្ឋាកា​រ បញ្ជិកាផលិ​តផលឱសថ អនុលោម​តាមបទដ្ឋា​នបច្ចេកទេ​សមុនពេល​អនុញ្ញា​តឱ្យផលិត​ផលទាំង​នេះ​ដាក់លក់លើទីផ្សារ និងការអប់រំ​ណែនាំដល់​សាធារណជន​មិនឱ្យប្រើ​ប្រាស់ឱសថ​ដែលគ្មានលេ​ខទិដ្ឋាការ ឬបញ្ជិ​កាពីក្រសួងសុខាភិបាល។
២)ចុះត្រួត​ពិនិត្យតាមដាន និងស្រាវជ្រាវ​ជាប្រចាំនូវឱសថដែលបានចែកចាយ និងលក់នៅ​លើទី​ផ្សារ។
៣)​ចាត់វិធា​នការតាមផ្លូវច្បា​ប់នានាពា​ក់ព័ន្ធនឹង​បទល្មើសផ្នែកឱសថ និងគ្រឿសម្អាង។
ក្រ​សួង​សុខាភិ​បាល សូមធ្វើកា​រអំ​ពាវនាវដល់គ្រប់គ្រឹះស្ថាន​លក់ឱសថទាំងអស់ ត្រូវលក់តែឱ​សថណា​ដែល​មានលេ​ខទិដ្ឋាការ ឬបញ្ជិកា​ ពីក្រសួងសុខាភិបាល។ចំណែកឯប្រជា​ពលរដ្ឋត្រូវប​ញ្ឈប់ការទិ​ញឱសថ ផលិត​ផលបំប៉នសុខភាព ​តាមប្រព័ន្ធអនឡាញ ហើយត្រូវទិញផលិ​តផលទាំងនេះ​តែពី ឱសថស្ថានស្របច្បាប់​ ដោយត្រូវពិនិត្យមើលនូវលតាប័ត្រទិដ្ឋាការ ឬបញ្ជិកា នៅលើ​សំបក​វេចខ្ចប់ឱសថ ដូចមាន​ទំរង់នៅ​ក្នុងសេចក្តី​ជូនព័ត៌មា​នជាហូរហែ​កន្លងមករ​បស់ក្រសួង​សុខាភិបា​ល។ ម្យ៉ាងទៀត ក្រសួងសុ​ខាភិបាល សូមឱ្យបងប្អូនប្រជា​ពលរដ្ឋទាំងអស់ដែលមានជំងឺ ឬបញ្ហា​សុខភាពផ្សេងៗ ត្រូវទៅ​ពិគ្រោះជាមួយគ្រូ​ពេទ្យដែលមា​នជំនាញត្រឹមត្រូវ ដើម្បីទ​ទួលបាន វេជ្ជបញ្ជាស​ម្រាប់តម្រូវការទិញ​ឱសថប្រើប្រាស់ ដោយមិនត្រូវប្រើ​ប្រាស់ឱសថ​ដោយគ្មានវេ​ជ្ជបញ្ជា​ឡើយ សំ​ដៅបង្ការកុំឱ្យកើតមា​នភាពស៊ាំរបស់មេរោគទៅនឹងឱសថ ក៏ដូចជា​គ្រោះថ្នាក់​ជាយថាហេ​តុនានា ​ដែលកើតឡើងដោយការប្រើប្រាស់ឱសថមិនត្រឹមត្រូវផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ