ខេត្តបន្ទាយមានជ័យ:ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្មពួក នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ នាំយកគ្រឿងចក្រចាប់ផ្តើមដំណើការជួសជុលផ្លូវដែលរងការខូចខាតជាច្រើនខ្សែខ្លី គ្រប់ភូមិ ក្នុងឃុំថ្មពួក ស្រុកថ្មពួក ដើម្បីបង្កលក្ខណៈ ងាយស្រួលក្នុងការធ្វើដំណើរ ក្នុងជីវភាពប្រចាំថ្ងៃ ដោយចប់ឃុំថ្មពួកនឹងបន្តទៅកាន់ឃុំផ្សេងៗទៀត ក្នុងស្រុកថ្មពួក ជាក់ស្តែងថ្ងៃនេះនៅភូមិកសិណ ឃុំថ្មពួក ។ ក្នុងឱកាសចុះពិនិត្យមើល ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានជម្រុញឲ្យមន្ត្រីជំនាញខេត្ត និងអ្នកបច្ចេកទេសពន្លឿនការជួសជុលដែលជាកន្លែងអទិភាពមុន ព្រោះរដូវនេះជារដូវប្រមូលផលកសិកម្មរបស់ប្រជាពលរដ្ឋ ត្រូវការដឹកជញ្ជូនភោគផល ធ្វើដំណើរទៅមក។ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងនាមក្រុមការងារទទួលស្រុកថ្មពួកនឹងបន្តខិតខំរួមគ្នាទាំងអស់ ដើម្បីសិក្សា ដោះស្រាយបញ្ហាប្រឈមនានាឲ្យអស់លទ្ធភាព ដើម្បីរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ អភិវឌ្ឍន៍ភូមិឃុំ។ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានក្រើនរំលឹកដាស់តឿនបន្ថែមដល់ក្រុមការងារទទួលឃុំ ភូមិទាំងអស់ក្នុងស្រុកថ្មពួក សូមចុះមូលដ្ឋានជាប់ជាប្រចាំដល់ភូមិ ខ្នងផ្ទះដ់ម្បីក្តាប់បញ្ហា ដោះស្រាយឲ្យបាន បើករណីដោះស្រាយមិនបានសូមធ្វើរបាយការណ៍ច្បាស់លាស់មកខេត្ត ដើម្បីលើកគម្រោង និងប្រជុំដោះស្រាយជាបន្តបន្ទាប់ទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
បន្លែចម្រុះ សាច់ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដាក់លក់ចុងសប្តាហ៍ នៅផ្សារសហគមន៍ (រស្មីកូនខ្មែរ)
ប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ និងស្ត្រីមានផ្ទៃពោះចំនួន ២០១នាក់ នៅស្រុកពញាឮ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល (រស្មីកូនខ្មែរ)
ក្រុមគ្រួសារជនរងគ្រោះ ដែលដឹកឈើផ្ទះចាស់ ពីស្រុកវើនសៃ ខេត្តរតនគិរី មកស្រុកកំណើត ដើម្បីសង់លំនៅដ្ឋាន សំរាប់រស់នៅ ឱ្យបានសមរម្យនឹងគេ មកដល់ពេលនេះ នៅតែទទូចអង្វរ ស្នើសុំកិច្ចអន្តរាគមន៍ពីរក្រសួងពាក់ព័ន្ធជាពិសេសសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីទទួលបានយុត្តិធម៌ ខណ:លោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត តាកែវ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះមកនាំគ្នា ធ្វើការហ៊ុព័ទ្ធ និងបានចាប់ រឹបអូសយកឈើផ្ទះចាស់ និងរថយន្ត ទាំងក្ដីអយុត្តិធម៌ជាទីបំផុត (រស្មីកូនខ្មែរ)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ២០២៣ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ (រស្មីកូនខ្មែរ)
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការសមាគមន៍អតីតៈយុទ្ធជននៅក្រុងសិរីសោភ័ណ (រស្មីកូនខ្មែរ)
វីដែអូ