ខេត្តកំពង់ឆ្នាំង: ក្រោយពីបានទទួលសេចក្ដីរាយការណ៍ ស្ដីអំពីបទល្មើសជលផល កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចចម្រុះ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផល ជលគីរី និងសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច សហការជាមួយគណៈបញ្ចាការឯកភាពស្រុកកំពង់ត្រឡាច កងរាជអាវុធហត្ថស្រុក នគរបាលប៉ុស្តិ៍ស្រុកកំពង់ត្រឡាច បានចុះល្បាតនិងបង្រ្កាបបទល្មើសជលផល នៅចំណុចចាប់ពីភូមិស្ដីបន្លិចដល់ភូមិស្ទឹងស្ងួត ក្នុងភូមិសាស្រ្តឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ជាលទ្ធផលបង្ក្រាបនិងបំផ្លាញចោលរួមមាន៖១. រុះរើរបាំងស្បៃមុង១ករណីស្មើនិង១៤កន្លែងប្រវែង១២០០ម៉ែត្រ លូស្បៃមុងចំនួន១៤មាត់។២. បង្គោលសរុបចំនួន១៥០ដើម និងចាក់លែងកូនត្រីចម្រុះ៨០គីឡូក្រាម ទៅទឹកវិញផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
បន្លែចម្រុះ សាច់ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដាក់លក់ចុងសប្តាហ៍ នៅផ្សារសហគមន៍ (រស្មីកូនខ្មែរ)
ប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ និងស្ត្រីមានផ្ទៃពោះចំនួន ២០១នាក់ នៅស្រុកពញាឮ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល (រស្មីកូនខ្មែរ)
ក្រុមគ្រួសារជនរងគ្រោះ ដែលដឹកឈើផ្ទះចាស់ ពីស្រុកវើនសៃ ខេត្តរតនគិរី មកស្រុកកំណើត ដើម្បីសង់លំនៅដ្ឋាន សំរាប់រស់នៅ ឱ្យបានសមរម្យនឹងគេ មកដល់ពេលនេះ នៅតែទទូចអង្វរ ស្នើសុំកិច្ចអន្តរាគមន៍ពីរក្រសួងពាក់ព័ន្ធជាពិសេសសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីទទួលបានយុត្តិធម៌ ខណ:លោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត តាកែវ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះមកនាំគ្នា ធ្វើការហ៊ុព័ទ្ធ និងបានចាប់ រឹបអូសយកឈើផ្ទះចាស់ និងរថយន្ត ទាំងក្ដីអយុត្តិធម៌ជាទីបំផុត (រស្មីកូនខ្មែរ)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ២០២៣ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ (រស្មីកូនខ្មែរ)
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការសមាគមន៍អតីតៈយុទ្ធជននៅក្រុងសិរីសោភ័ណ (រស្មីកូនខ្មែរ)
វីដែអូ