ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ខេត្តបន្ទាយមានជ័យបើកវិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២
Mon,05 December 2022 (Time 12:00 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 79នាក់)

ខេត្តបន្ទាយមានជ័យ:នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកនូវវិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ ខេត្តបន្ទាយមានជ័យ។

លោក ឈូ ប៊ុនរឿង ដែលជាប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថាការប្រឡងមធ្យមសិក្សាទុតិយភូមិខេត្តបន្ទាយមានជ័យ នាឆ្នាំ២០២២សរុបមានចំនួន៧មណ្ឌលប្រឡង ចំនួន២៣៣បន្ទប់ បេក្ខជនចុះឈ្មោះសុំប្រឡងមានចំនួន ៥៨០២នាក់ ស្រីចំនួន ៣១៧៦នាក់ ។ ក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំនេះផងដែរ សង្កេតឃើញមានកងកម្លាំងនគរបាល កងរាជអាវុធហត្ថ បានចូលរួមសហការរក្សានូវសមត្ថភាពគ្រប់មណ្ឌល ប្រឡងទាំង៧មណ្ឌល និងត្រូវបានបិទអាជីវកម្មថតចម្លង អាជីវកម្មអ៊ីនធឺណិតរយៈពេលបីថ្ងៃព្រមទាំង បានទប់ស្កាត់ ការឡើងថ្លៃបន្ទប់ របស់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ពេលស្នាក់នៅក្នុងកំឡុងពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាដើម្បីទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវីដ១៩ ដែលមេរោគនេះពុំទាន់ទៅណាឆ្ងាយ ពីយើងនោះទេសូមប្អូនប្អូនសិស្សានុសិស្សទាំងអស់ មានការប្រុងប្រយ័ត្នដូចជាពាក់ម៉ាស អង្គុយរក្សាគម្លាត ជាដើម ។ហើយក្នុងការប្រឡងនេះទៀតសោតក៏មានការយកចិត្តទុកដាក់ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់ មេប្រយោគ ព្រមទាំងមន្ត្រី ឃ្លាំមើល ធ្វើយ៉ាងណាឲ្យការប្រឡងនាពេលនេះ មានសុក្រឹតភាពយុត្តិធម៌ និយាយរួមទៅ គឺអ្នកចេះគឺប្រឡងជាប់ ។ចុងក្រោយឯកឧត្តមអភិបាលខេត្តបានធ្វើការផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការប្រឡងព្រមទាំងជូនពរដល់កូនក្មួយទាំងអស់បានប្រឡងជាប់គ្រប់ៗគ្នាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ