ខេត្តកណ្ដាល៖មន្ទីរសំរាកព្យាបាល និងសម្ភព ចតុមុខ ត្រូវបានសម្ភោធជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។លោកវជ្ជបណ្ឌិតឯកទេស ឈឿន ប៊ុណ្ណារិទ្ធិ នាយកប្រតិបត្តិមន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ បានឲ្យដឹងថា មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ មានទីរងតាមបណ្ដោយ ផ្លូវ១១៥ (២១B) ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ បើកបម្រើសេវាកម្ម២៤ម៉ោង ដោយមានទទួល ពិនិត្យ និងព្យាបាលលើ ផ្នែកជំងឺទូទៅ ផ្នែករោគស្ត្រី និងសម្ភព ផ្នែកវះកាត់ទូទៅ និងឆ្អឹង ផ្នែកកុមារ និងផ្នែកមន្ទីរពិសោធន៍ ព្រមទាំងទទួលពិនិត្យព្យាបាលសមាជិក បេឡាជាតិសន្តិសុខ សង្គម (ប.ស.ស) ដោយឥតគិតថ្លៃ។ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសំដែងនូវការអបអរសាទរដល់មន្ទីរសម្រាប់ព្យាបាល និងសម្ភព ចតុមុខ ដែលបានសម្ពោធដាក់ឲ្យដំណើរការនៅពេលនេះ ដែលនេះសបញ្ជាក់ឱ្យឃើញពីសន្តិភាព ក្រោការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរួមទាំងវិស័យសុខាភិបាលផងដែរ។ឯកឧត្តម សង្ឃឹមថា មន្ទីរសំរាកព្យាបាល និងសម្ភព ចតុមុខ នេះ គឺជាកន្លែងមួយដែលជួយព្យាបាលជូនប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយគុណភាព ខ្ពស់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ។ក្រៅពីការព្យាបាលប្រជាពលរដ្ឋ ឯកឧត្តម សង្ឃឹមថាទីនេះគឺជាទីកន្លែងមួយសម្រាប់ផ្ដល់ឱកាសដល់និស្សិតពេទ្យដទៃទៀត ក្នុងការសិក្សា ស្វែងរកនូវបទពិសោធន៍ ដោយប្រែក្លាយទីនេះទេជាកន្លែងបណ្ដុះបណ្ដាលសម្រាប់និស្សិតពេទ្យក្មេងៗជំនាន់ក្រោយផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កិច្ចប្រជុំស្តីពីកិច្ចសហការ ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (រស្មីកូនខ្មែរ)
ឯកឧត្តម ឃួន សាវុធ អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីការយល់ដឹងនៃការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ (រស្មីកូនខ្មែរ)
ពិធីអបអរសាទរ បើកបវេសនកាលសាលាពុទ្ធិក បឋមសិក្សាកម្រងវត្តប្រាសាទស្រះឈ្នួរ (រស្មីកូនខ្មែរ)
ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើរជើងលេខ៥១ បន្តនិងអនុវត្តតាមផែនការយោធភូមិភាគទី៥ ចល័តចាក់វ៉ាក់សាំងតាមរោងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង ទីកន្លែងបើកឱ្យលេងល្បែងភ្នាល់ជល់មាន់ ចំនួន២ទីតាំងបន្តបន្ទាប់គ្នា!!! (រស្មីកូនខ្មែរ)
វីដែអូ