ខេត្តត្បូងឃ្មុំ៖ដោយយល់ឃើញថាបច្ចុប្បន្នមានភាពអាណាធិបតេយ្យក្នុងការចរាចរណ៍តាំងលក់ផលិតផលគ្រឿងសំអាង ពិសេសឡេលាបមុខ លាបខ្លួនតែម្តង សុទ្ធសឹងតែនាំចូលពីប្រទេសជិតខាងមកគឺមិនមានបទដ្ឋានព័ត៌មាន និងមិនមានការទទួលស្គាល់ពីមន្ត្រីជំនាញសុខាភិបាលចេះតែលួចនាំចូលតាមច្រករបៀង ដោយលួចលាក់ពីមន្ត្រីជំនាញនោះ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក សាន វិជ្ជាសា រ៉ាវុធ ប្រធាន សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប .ប) ខេត្តត្បូងឃ្មុំ ដែលទើបតែផ្លាសប្តូពីខេត្តបន្ទាយមានជ័យមិនទាន់បានប៉ុន្មានផងលោកបានចុះ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យផលិតផលទំនិញនៅតាមបណ្តាគេហដ្ឋាន និងម៉ាតលក់ទំនិញ នៅក្នុងផ្សារស្ទឹង ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីការពារដល់អ្នកប្រើប្រាស់។ក្នុងការចុះពិនិត្យនោះដែរជាលទ្ធផលមន្ត្រីជំនាញដកហូតបាននូវផលិតផលហួសកាលបរិច្ឆេទ និងមិនអនុលោមច្បាប់ បានចំនួន ៣៣.២០គីឡូក្រាម ក្នុងនោះមាន កាហ្វេ មីចិន និងប្រភេទឡេដែលគ្មានលិខិតបញ្ជាក់ប្រវេទន៍ពីក្រសួងសុខាភិបាល។ក្នុងសកម្មភាពជាមួយគ្នានេះដែរ មន្ត្រីជំនាញបានធ្វើការពន្យល់ណែនាំអាជីវករដែលជាម្ចាស់ម៉ាតលក់ទំនិញ និងលក់គ្រឿងសំអាងឲ្យមានការយល់ដឹងក្នុងការដាក់តាំងលក់ទំទិញ និងលក់បន្ត ត្រូវតែមានលិខិតអនុញ្ញាតិពីស្ថាប័នជំនាញពាក់ព័ន្ធ និងមានបិទភ្ជាប់បទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កិច្ចប្រជុំស្តីពីកិច្ចសហការ ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (រស្មីកូនខ្មែរ)
ឯកឧត្តម ឃួន សាវុធ អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីការយល់ដឹងនៃការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ (រស្មីកូនខ្មែរ)
ពិធីអបអរសាទរ បើកបវេសនកាលសាលាពុទ្ធិក បឋមសិក្សាកម្រងវត្តប្រាសាទស្រះឈ្នួរ (រស្មីកូនខ្មែរ)
ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើរជើងលេខ៥១ បន្តនិងអនុវត្តតាមផែនការយោធភូមិភាគទី៥ ចល័តចាក់វ៉ាក់សាំងតាមរោងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង ទីកន្លែងបើកឱ្យលេងល្បែងភ្នាល់ជល់មាន់ ចំនួន២ទីតាំងបន្តបន្ទាប់គ្នា!!! (រស្មីកូនខ្មែរ)
វីដែអូ