ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ជំនាញ​ សហការជាមួយកម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាបជាក់​ស្ដែង នូវទី​តាំងសត្វជ្រូក នាំចូល​ដោយខុ​សច្បាប់​ពីប្រ​ទេសថៃ​ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ
Tue,18 January 2022 (Time 12:22 AM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 137នាក់)

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កម្លាំងជំ​នាញដឹកនាំ​លោក ហ៊ុយ ទូច ប្រធា​ន​ការិយា​ល័យកសិ​កម្មខេត្ដ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកអូរជ្រៅ ដឹកដោយ​លោកវរ​សេនីយ៍ត្រី ឈុន ហ៊ីល មេបញ្ជាការរង​ស្រុក​អូរជ្រៅ លោក តុល សារិន មេឃុំអូរបីជាន់ កម្លាំងប៉ុ​ស្ដិ៍រដ្ឋ​បាល​អូរបី​ជាន់​ និងមន្ទីកសិកម្មខេត្ដបន្ទាយមានជ័យ ព្រមទាំង​មានការសម្រប​សម្រួល​និតិវិធី​ដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង​ខេត្ដបន្ទាយមា​នជ័យ ចុះបង្ក្រាបជាក់ស្ដែងនូវ​ទីតាំ​ងសត្វ​ជ្រូកនាំចូល​ដោយខុសច្បាប់​ពីប្រទេសថៃ និងផលិតផល​ពីសត្វ នៅចំណុចភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។

សមត្ថកិច្ច​បាន​ឲ្យដឹងថា សត្វជ្រូក​សរុប៧​០ក្បាល ត្រូវម្ចា​ស់ទី​តាំងឈ្មោះតាំ ជ័យ ភេទប្រុស អា​យុ៤០​ឆ្នាំ ស្នាក់នៅប​ណ្ដោះ​អាសន្នប្រ​កបរបរ នៅភូមិអូ​របីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ​បានវ៉ៃ​បំផ្លាញ​ទ្រុងជ្រូក​របស់ខ្លួន​ប្រលែងសត្វជ្រូក​រត់ចេញពីទ្រុង​អស់ នៅសល់តែ​សត្វជ្រូករ​ស់ចំនួន២​ក្បាល និងមានការ​ឆែកឆេរ លំនៅដ្ឋានម្ចាស់​ទីតាំងដក​ហូតបាន​សត្វជ្រូកធ្វើរួ​ចចំនួន៩​ក្បាល ចំណែក​ម្ចាស់ទីតាំងបានរ​ត់គេចខ្លួនបាត់។

ករណីខាងលើនេះលោកព្រះរាជអាជ្ញារង អោយជំនាញការិយាល័យក​សិកម្មខេត្ដក​សាងសំណុំ​រឿងបញ្ជូន​ទៅតុលាការខេត្ដបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ