ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលមួយបានកើតឡើយ ដោយមានក្មេងប្រុស ស្រី ២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអធម៌ នៅចំណុចទឹកស្រះខាងក្រោយផ្ទះរបស់ឈ្មោះ ទេស វិត ភេទស្រី អាយុ៦១ឆ្នាំ ប្រហែល៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិជើងចាប ឃុំគោកបល្ល័ង្គ សុកមង្គលបូរី។បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការពីប្រជាការពារឈ្មោះចិន សារិន ភេទប្រុស អាយ៤៨ឆ្នាំ កម្លាំងប៉ុស្តិ៍ឃុំគោកបល្ល័ង្គ បានចុះពិនិត្យឃើញថាសាកសពដេកផ្ងាមុខបែរក្បាលទៅទិសខាងលិច ជើងបែរទិសខាងកើត សាកសពគ្មានស្លៀកពាក់ទាំងពីរនាក់(ស្រាត)។សមត្ថកិច្ចបានឲ្យដឹងថា សាកសពមានឈ្មោះ អ៊ីម ហុងអ៊ី ភេទប្រុស អាយុ០៦ឆ្នាំ និងឈ្មោះឡម ស្រីនា ភេទស្រី អាយុ០៦ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា អ្នកទាំងពីរស់នៅភូមិជើងចាប ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ។ប្រជាពលរដ្ឋរស់នៅចំណុចកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើមានក្មេងប្រុសម្នាក់បានរត់មកប្រាប់ថាអាអ៊ីនិងមីនាលង់ទឹកស្លាប់ហើយ ហើយគាត់បានរត់ទៅមើលតែក្មេងទាំងពីរនោះបានលិចបាត់ទៅហើយពេលនោះគាត់ក៏បានហៅបងប្អូនជិតខាងចុះរាវរកក្មេងទាំងពីរនោះក៏បានឃើញរួចដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែកកម្ពុជាជប៉ុនស្រុកមង្គលបូរី តែក្មេងទាំងពីរនោះបានស្លាប់បាត់ហើយ។សមត្ថកិច្ចបញ្ជាក់ថា តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ របស់ជំនាញកោសល្យវិច្ច័យស្រុក លោកមេប៉ុស្តិ៍ លោកគ្រូពេទ្យឃុំ លោកមេភូមិ និងក្រុមគ្រួសារសពឃើញថា សាកសពពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ដោយផ្នែកអាវៈយវៈ ផ្នែកក្បាល និងផ្នែកដង ខ្លួន ពុំមានស្លាកស្នាមអ្វីជាអំពើទារុណកម្មនិងឃាតកម្មឡើយ។រួចប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី៕
ព័ត៌មានគួរចាប់អារម្មណ៍
បញ្ជូនខ្លួនជនជាតិឥណ្ឌូណេស៊ី ម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (រស្មីកូនខ្មែរ)
កងទ័ពថៃអរគុណនូវវីរភាពកងទ័ពកម្ពុជា ដែលបានខិតខំជួយសង្គ្រោះជនជាតិថៃ រងគ្រោះដោយសារផ្ទុះមីន (រស្មីកូនខ្មែរ)
បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (រស្មីកូនខ្មែរ)
សម្ដេចតេជោ ហ៊ុន សែន ព្រមានសារជាតិថ្មីទៅដល់អ្នកដែលមានបំណងចង់បំផ្លាញសន្តិភាពថា នរណាក៏ដោយ ឲ្យតែហ៊ានធ្វើចលនា ដែលនាំឲ្យអសន្តិសុខសាធារណៈ និងមានចេតនាចង់បំផ្លាញសុខសន្តិភាព នឹងមិនលើកលែងឲ្យនោះទេ (រស្មីកូនខ្មែរ)
រដ្ឋសភាបានអនុម័តដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទលើ សេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ (រស្មីកូនខ្មែរ)
វីដែអូ