ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញជាអធិបតីក្នុងពិធី​បញ្ចុះប​ឋម​សិលា សា​ងសង់អ​គារសិក្សា​០១ខ្នង ​មាន០​៥បន្ទប់ ​នៅអនុវិទ្យាល័​យទ្រាស ឃុំទ្រា​ស ស្រុកស្វាយចេក
Mon,17 January 2022 (Time 05:46 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 152នាក់)

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី​១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឈើយ ចាន់ណា សមាជិ​កព្រឹទ្ធសភា អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការ​រង តំណាងលោកឧត្តម​សេនី​យ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនគរបាលខេត្តបន្ទាយមានជ័យ លោក ដា ទឹង ប្រធានក្រុមប្រឹក្សា ស្រុក​កស្វាយចេក និង លឿង សុភក្តិ អភិបាលស្រុកស្វាយចេក បានអញ្ជើញ ក្នុងពិធី​បញ្ចុះបឋមសិលា សាងសង់ អគារសិក្សា០១ខ្នង ​មាន០៥បន្ទប់ ​នៅអនុវិទ្យាល័យទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តប​ន្ទាយមានជ័យ។ពិធីនេះមានការចូលរួ​មពី ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ លោកតា លោកយាយ សិស្សា​នុសិស្សជាច្រើននាក់ផងដែរ។

លោកផាប់ រ៉ស់ នាយកអនុវិទ្យា​ល័យ ទ្រាស បានឲ្យដឹងថា៖អនុវិទ្យាល័យ ទ្រាស បច្ចុប្បន្នមា​នអគារ​សិក្សា​ចំនួន០២ខ្នង ០៦​បន្ទប់ សិស្សានុសិស្សស​រុបចំនួន៥១៨នាក់ ចា​ប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ ។ នៅឆ្នាំ​សិក្សា២​០២២-២០២៣​នេះ សិស្សមា​នកំ​ណើន​កើនឡើង ពិសេសសិស្សា​នុសិស្ស រៀនថ្នាក់​ទី៧ ដែលជា​កត្តានាំឲ្យខ្វះ​ខាតបន្ទប់សិក្សា ដែលបច្ចុប្បន្ននេះ ដើម្បីឲ្យកា​រសិក្សាដំ​ណើរទៅបាន​សិស្សត្រូវ​បែងចែកកាលវិភាគរៀនជា២វេន ព្រឹក ល្ងាច។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមឈើយ ​ចាន់ណា សមាជិកព្រឹទ្ធសភា មានមោទនភាពយ៉ាងក្រៃលែង ចំពោះកា​រចូលរួមឧបត្ថម្ភ ថវិកា សម្ភារៈគ្រឿងសំណង់ ពីសប្បុរសជនក៏ដូច​ជាប្រជាពលរ​ដ្ឋក្នុងស​ហគមន៍ឃុំទ្រាស និងក្រុមការងា​រខេត្ត ស្រុក ដើម្បី​សាងសង់អគារសិក្សា០១ខ្នង មាន០៥បន្ទប់ ជាស​ក្ខីភាព ថ្ងៃនេះយើង​បានប្រារព្ធពិធី​បញ្ចុះបឋមសិក្សាសាងសង់ ។អគារ​សិក្សានេះ​គឺកើតចេញពី​កម្លាំងមហា​សាមគ្គី ជា​មួយ​គ្នានោះ​ផងដែរឯកឧត្តមក៏បានចូលរួមចំណែក ជួយជាស៊ីម៉​ង់ត៍ចំនួន០​៥តោន និ​ងលោក លឿង សុភក្តិ​ អភិបាលស្រុក​ស្វាយចេក ស៊ីម៉​ងត៍ចំនួន១០តោន ព្រមទាំង​សប្បុរសជន ប្រជាពលរដ្ឋក្នុង​សហគមន៍​ ឃុំទ្រាស ជាង១០០នាក់ សរុបថវិ​កាជាង០១​ម៉ឺនដុល្លាផ​ងដែរ ។
ជាមួយគ្នាឯកឧត្តមក៏បានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកមេឃុំទ្រាស ដែលបាន​ប្រមូលកៀងគ​រកថវិកា និងសប្បុរសជន ដែលបានចូលរួមចំណែក ឧបត្ថម្ភថវិកានិងសម្ភារៈ​គ្រឿងសំណ​ង់ ក្នុងការសាងសង់អគារសិក្សានេះ។ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានអំពា​វនាវដល់សប្បុរ​សជន ដើម្បីបន្តចូលរួមឧបត្ថម្ភបន្ថែមទៀត​ ជាថវិកា ក៏ដូចជាសម្ភារៈ គ្រឿងសំណង់ ដើម្បី​ឲ្យដំណើរការសាង​សង់អគារសដិក្សានេះ ប្រព្រឹត្តទៅដោ​យជោគជ័យ សម្រាប់កូន ចៅយើង​បានសិក្សា​រៀនសូត្រ។ទន្ទឹមនោះឯកឧ​ត្តមឈើយ ចាន់ណា ក៏បានចូលរួមអបអរសាទរ ដល់ក្មួយៗ​សិ​ស្សានុសិស្ស ចំនួន៩៩ រូប ដែលប្រឡ​ងជាប់និទ្ទេស A ​ក្នុងនោះ មានក្មួយស្រិ០១នាក់ ជាសិស្សរៀននៅអនុវិទ្យាល័យទ្រា​សនេះផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ