ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
គណ:គ្រប់គ្រង​សាលា លោកនាយក​លោកគ្រូ អ្នកគ្រូ នៅរៀប​ចំពិធីរាំឆៃយ៉ាំ អបអរ​សាទរចំពោះ​សិស្សជាប់​និទ្ទេស A .B .C.នៅវិទ្យា​ល័យ ហ៊ុន សែន សាលាក្រៅ
Mon,17 January 2022 (Time 03:42 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 43នាក់)

ខេត្តប៉ៃលិន៖នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ គណ:គ្រប់​គ្រងសាលា លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ បាននាំគ្នារៀបចំធ្វើពិធីរាំចាប់តាំង​ពីខ្លោងទ្វារ រហូតដល់ក្នុងបរិវេណសាលា ដើម្បីអបអរសា​ទរ ចំពោះសិស្សពូកែនិទ្ទេសA ចំនួន០៣នាក់។

ពិធីនេះ ដឹកនាំធ្វើឡើងដោយ​លោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅ លោក គឹម ឡេន នាយកវិទ្យាល័យ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ក្នុងភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

តាមការរៀបរាប់រ​បស់លោក គឹម ឡេន នាយកវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ បានឱ្យដឹងថា ៖ ចាប់តាំងពីបើកឱ្យមានវិទ្យាល័យខាងលើ មិនធ្លាប់ឃើញសិស្សណាម្នាក់ ប្រឡងជាប់និ​ទ្ទេសល្អ​នោះឡើយ។ តែរហូតមកដល់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១ នេះ ស្រាប់តែសិស្សរប​ស់គាត់ប្រឡង​ជាប់និទ្ទេសល្អ រហូតដល់ទៅ៣នាក់ឯណោះ ដែលធ្វើឱ្យលោកគ្រូ អ្នកគ្រូ មានការសប្បាយរីករាយ​យ៉ាងខ្លាំង ទើបនាំគ្នាបង្កើតពិធីរាំឆៃយ៉ាំ អបអរសាទរ ដល់សិស្សឆ្នើមរបស់ខ្លួនតែម្តង។

លោកបន្តទៀតថា សិស្ស​ដែលប្រឡងជាប់និទ្ទេស A ទាំង៣នាក់ ដែលរៀននៅវិទ្យាល័យ ហ៊ុន សែន សា​លាក្រៅ មានដូចតទៅ ៖
ទី១. ឈ្មោះ ធី គឹមសុង ភេទប្រុស រស់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ
ទី២. ឈ្មោះ លុន ចន្ធូ ភេទស្រី រស់នៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
និងទី៣. ឈ្មោះ អាំង ហេងលី ភេទប្រុស រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកបញ្ជាក់ទៀតថា មូលហេតុដែលនាំឱ្យសិស្សទាំង៣នាក់នេះ ក្លាយទៅជាសិស្សឆ្នើម ទទួលបានជ័យលាភីនិទ្ទេស A ដោយសារតែការខិតខំប្រឹងប្រែងបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំសាលា ។

លើពីនេះ ការខិតខំយកចិត្តទុកដាក់សង្វាតព្យាយាមរៀនសូត្ររបស់ពួកគេផ្ទាល់ ដោយមានការជ​ម្រុញពី​អាណាព្យាបាល ព្រមទាំងមានការណែនាំពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការយកចិត្តទុកដាក់តាមដានពីគណ:គ្រប់គ្រងសាលាថែមទៀត ទើបក្លាយទៅជា​កក្តាលើក​ទឹ​​កចិត្តដល់ពួកគេឱ្យទួលបាននូវនិទ្ទេសល្អបែបនេះ។

ចំណែកលោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅ ក៏បានត្រេកអរជំនួសប្អូនយុវសិស្ស ដែល​បានទទួលនូវជ័យលាភីនិទ្ទេស A ទាំង៣នាក់ ខណ:ពីមុនមានការខ្វះខាតគ្រូឯកទេស តែក្រោយពី​មានលោកគ្រូអ្នកគ្រូល្អៗ គ្រប់ចំនួន បានបង្ហាត់បង្រៀន​ដល់ពួកគេឱ្យក្លាយ​ទៅជាសិស្សពូកែ​បែបនេះ។

លោកបន្តទៀតថា ការសិក្សាពិតជាមានសារសំខាន់ សម្រាប់អនាគតរបស់ក្មួយៗ បើយើងរៀនចេះ ពិតប្រាកដទៅកន្លែងណា ក៏អាចរកការងារធ្វើបានដែរ។ម្យ៉ាងវិញទៀត លោកក៏បានលើក​ទឹកចិត្ត​ដល់ប្អូនៗ ជាសិស្សថ្នាក់ទី១២ ទើបនឹងឡើងមកថ្មី ឱ្យខិតខំព្យាយាម ដើម្បីទទួលបាននិទ្ទេសល្អ ដូចសិស្សច្បង ដែលជាកិត្តិយសសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ សម្រាប់សាលារៀន និងសម្រា​ប់ខេត្តប៉ៃលិនទាំងមូល ហើយលោកសង្ឃឹមជឿជាក់ថា នៅឆ្នាំក្រោយនឹងមានសិស្សនិទ្ទេសA បន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ៖ បេក្ខជនប្រឡងទូទាំងខេត្តប៉ៃលិន សរុបចំនួន៤៩៥នាក់ស្រី២៧០នាក់ មណ្ឌល​ប្រឡង​មានចំនួន០២មណ្ឌល និងមាន២១បន្ទប់ ។
ជាលទ្ធផលបេក្ខជនប្រឡងជាប់មានចំនួន ៣២៥នាក់ ស្មើនឹង៦៧,៧០% ក្នុងនោះមាននិទ្ទេសA ៦នាក់, និទ្ទេសB ៦នាក់, និទ្ទេសC ៣៥នាក់, និទ្ទេសD ១២០នាក់ និងនិទ្ទេស E ១០៥នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំស្តីពីកិច្ច​សហការ ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការ​បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិទី៥ ឆ្នាំ២០២២ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯក​ឧត្តម ឃួន សាវុធ អញ្ជើញជាអធិបតីក្នុងពិធីបិទសិ​ក្ខាសាលា​ស្តីពី​ការយ​ល់ដឹងនៃការ​ធ្វើអាជីវ​កម្ម​របស់​ពាណិជ្ជក​រកម្ពុជា ដើម្បីកាត់បន្ថយ​បញ្ហាប្រឈមផ្នែកផ្លូវច្បាប់ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីអបអរ​សាទរ បើកបវេសនកាល​សាលាពុទ្ធិក បឋមសិក្សាកម្រងវត្តប្រាសាទស្រះឈ្នួរ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើ​រជើ​ងលេខ៥១ បន្តនិង​អនុវត្តតាមផែន​ការ​យោធភូមិភាគទី៥ ចល័ត​ចា​ក់វ៉ាក់សាំងតា​មរោ​ងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង ទីកន្លែងបើកឱ្យលេងល្បែងភ្នាល់ជល់មាន់ ចំនួន២ទីតាំងបន្តបន្ទាប់គ្នា!!! (រស្មីកូនខ្មែរ)

វីដែអូ