ខេត្តបន្ទាយមានជ័យ៖ក្រោយពីពិនិត្យមើលឃើញពីអត្តចរិតសុភាពរាបសា មានចំណេះដឹង កម្រិតវប្បធម៌សមរម្យ នឹងមានការពេញចិត្ត ពីប្រជាពុទ្ធបរិស័ទបានផងនោះ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានធ្វើពិធីដង្ហែយ៉ាងអធិកអធម រាំលេងយ៉ាងសប្បាយអឺងកងចំពោះព្រះតេជព្រះគុណ វិសារទោ នឹង បូរះ ដែលត្រូវបានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ សហការជាមួយព្រះមន្ត្រីសង្ឃខេត្ត បានធ្វើពីធីប្រកាសអោយឡើងជាព្រះគ្រូចៅអធិការវត្តគិរីញ្ញាណ្ណៈ ខណ្ធបទ ហៅវត្តកក់ ស្ថិតនៅក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានមានប្រសាសន៍ថា ការប្រកាសតែងតាំងព្រះចៅអធិការវត្តថ្មីនាពេលនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ធ្វើជាការដឹកនាំគ្រប់គ្រងព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត រម្ងាប់អធិករណ៍គ្រប់គ្រងគរុភណ្ឌ មានដីធ្លី វត្តអារាម និងពុទ្ធបរិស័ទសាសនិកជន អោយរៀនសូត្រធម៌វិន័យមានបិដកជាគោល ។សំខាន់ជាងនេះ ទៀតនោះ ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីប្រែក្លាយទៅជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនា ហើយកាន់តែល្អរឹងមាំផូរផង និងរួមចំណែកអប់រំសីលធម៌និងដល់សង្គមជាតិ។ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្តបានមានសង្ឃដីកាបញ្ជាក់ផងដែរថា ដើម្បីឲ្យវត្តនីមួយនីមួយមានសុខសន្តិភាពនោះ គឺតម្រូវឲ្យមានការសាមគ្គីភាពជាចម្បង ព្រោះថាសាមគ្គីភាពជាចលករដ៏សំខាន់នៃសន្តិសហវិជ្ជមានសន្តិភាព រួមទាំងអស់គ្នាម្យ៉ាងវិញទៀតពាក្យថា សាមគ្គីអាចនិយាយបានថាជីកគ្រឹះដ៏រឹងមាំជួយជ្រោមជ្រែង នូវជន្ទល់នៃអហិង្សា ការមិនមានវិវាទ កាលបើសង្គមណាមានភាពសាមគ្គីល្អដើរលើវិថីទូលំទូលាយ សង្គមក៏ទទួលបានផលល្អ ប្រសើតាមនោះដែរ។ ជាចុងក្រោយនៃកម្មវិធីគណៈអធិបតីព្រះមន្ត្រីសង្ឃបាននិមន្ត និងអញ្ជើញស្រោចស្រពសុគន្ធវារីដល់ព្រះចៅអធិការវត្តថ្មីផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កិច្ចប្រជុំស្តីពីកិច្ចសហការ ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (រស្មីកូនខ្មែរ)
ឯកឧត្តម ឃួន សាវុធ អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីការយល់ដឹងនៃការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ (រស្មីកូនខ្មែរ)
ពិធីអបអរសាទរ បើកបវេសនកាលសាលាពុទ្ធិក បឋមសិក្សាកម្រងវត្តប្រាសាទស្រះឈ្នួរ (រស្មីកូនខ្មែរ)
ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មើរជើងលេខ៥១ បន្តនិងអនុវត្តតាមផែនការយោធភូមិភាគទី៥ ចល័តចាក់វ៉ាក់សាំងតាមរោងចក្រនីមួយៗ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង ទីកន្លែងបើកឱ្យលេងល្បែងភ្នាល់ជល់មាន់ ចំនួន២ទីតាំងបន្តបន្ទាប់គ្នា!!! (រស្មីកូនខ្មែរ)
វីដែអូ