ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រថយន្តធុនធំ​សឺមីរ៉ឺម៉ក មិនគោរពភ្លើង​សញ្ញា​ត្រង់ស្តុបទី១ ក្រុងសិរីសោភ័ណ បុក​រថយន្ត​និង​ចូលផ្ទះ​ពលរដ្ឋបង្ក​ការខូចខាត សំណាងមិនបណ្តាល​ឲ្យមនុស្សគ្រោះថ្នាក់
Sat,15 January 2022 (Time 08:29 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 185នាក់)

ខេត្តបន្ទាយមានជ័យ៖ដោយសាររថយន្តធំសឺមីរ៉ឺម៉ក មិនគោរ​ពភ្លើងសញ្ញាត្រង់ស្តុបទី១ ក្រុងសិរី​សោភ័ណ បណ្តាល​អោយបុករថយន្ត១​គ្រឿងទៀ​តនិងចូលផ្ទះប្រជាពលរដ្ឋ បង្កខូចខាតធ្ងន់ទាំងផ្ទះ ទាំង​រថយន្ត។​

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី​១៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង​៤និង៤៥នា​ទីក្នុង​ទីប្រជុំជន លើកំ​ណាត់ផ្លូវ​បំបែកនៃផ្លូវជា​តិលេខ៥៦ និងផ្លូវជាតិលេខ៦ ត្រង់ចំនុចភ្លើងស្តុប ស្ថិតនៅ​ភូមិតារា​ងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលចរា​ចរណ៍ផ្លូវគោកនៃ​ស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យដឹងថាៈ​ករណីគ្រោះថ្នាក់​ចរាចរណ៍នេះកើតឡើង​រវាងរថយន្តសឺមីរ៉ឺម៉កពាក់ផ្លាកលេ​ខមុខ3C-5506ភ្នំពេញ​និងផ្លាក​លេខក្រោយ ​រឺម៉ក4A-2016ភ្នំពេញបើកបរក្នុង​ទិសពីកើតម​កលិចល្បឿនលឿន។

មន្ត្រីដដែរបន្តថា មូលហេតុនៃគ្រោះថ្នាក់នេះ ដោយសារមិន​គោរពភ្លើងសញ្ញាពណ៏ក្រហម ហើយ​គេ​ចពីរថយន្តបែនពាក់ផ្លាក លេខ3A-8717ភ្នំពេញ ដែលបើកប​រពីត្បួងទៅជើង​ភ្លើងសញ្ញាពណ៏​បៃតង ទើបក៏បុក​ប៉ះរថយន្តបែនចំហៀងខាងស្តាំ រួចក៏បន្តបុក​រះប៉ះផ្ទះប្រជាពលរដ្ឋ ហើយបន្តទៅបុកប​ង្គោលភ្លើងសញ្ញាចរាចរ​ណ៍៨បង្គោល​សញ្ញា​ចរាចរណ៍ថែមទៀត ។

ក្នុងករណីគ្រោះថ្នាក់​នេះបណ្តាល​ឲ្យ​រថយន្តបែនខូច​ខាតស្រាល០១គ្រឿងខូច ផ្ទះខាង​មុខខូច​ខាតធ្ងន់ បាក់បង្គោលភ្លើងស្តុបអ​ស់០១ដើ​មនិងបង្គោលសញ្ញាច​រាចរណ៍ផងទៀត ។

ប្រភពព័ត៌មានបាន​ឲ្យដឹងដែរថា ក្នុងអំឡុងពេលបង្កគ្រោះថ្នាក់នេះ ជាពេលយប់ទៀបភ្លឺដែរ ទើបមិ​នខូច​ខាតយានយន្តផ្សេង​ទៀតនិងបង្កបាត់​បង់ជីវិតឬរងរបួសមនុស្ស ។ករណីនេះ ភាគីបង្កនិ​ងនគរ​បា​ល​ជំនាញ នឹងស​ម្របសម្រួលដោះស្រា​យសំណងខូចខាតទាំ​ងផ្នែ​ករដ្ឋ និងផ្នែកឯកជន ព្រោះ​គ្រោះ​ថ្នាក់នេះ មិនបង្ករ​ងរបួសឬស្លាប់មនុស្សដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ