ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមកា​រងារ បាននាំ​យកអំ​ណោយគ្រឿងឧបភោគ បរិភោគ ចែក​ជូនសិស្ស និស្សិត ៤៤នាក់ នៅវិទ្យាស្ថាន​ពហុបច្ចេកទេស
Sat,15 January 2022 (Time 06:59 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 143នាក់)

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី​១៥ ខែមករា ឆ្នាំ២០២២ លោ​កឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនគរបា​លខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ នាំយកអំណោ​យជាគ្រឿងឧបភោគ បរិភោ​គ រួមមានៈទឹកសុទ្ធវីតាល់ ចំនួន៤០កេ​ស,មីចំនួន៤​០កេស,ត្រីខ​ចំនួន០៥កេស​ធំ,​ទឹកស៊ីអ៊ីវចំនួន​១០យួរ,ទឹកត្រីចំ​នួន១០យួរ ជាអំ​ណោយរប​ស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនា​យករដ្ឋមន្ត្រី ជាប្រធានក្រុម​ការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោ​កជំទាវអគ្គម​ហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ៅ ម៉ាល័យ ទៅចែកជូនដ​ល់សិស្សនិស្សិត​ប្រុសស្រីក្រីក្រម​កពីជនបទចំ​នួន៤៤នាក់ ដែលកំពុង​ស្នាក់នៅនិងរៀនសូត្រនៅ វិទ្យាស្ថានពហុបច្ចេកទេស ខេត្ត បន្ទាយមានជ័យ។

នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើដល់ប្អូនៗ ក្មួយៗសិស្សានុ​សិស្សទាំង​អស់ ត្រូវនៅឲ្យឆ្ងាយ​ពីគ្រឿងញៀន ត្រូវប្រឹងប្រែងរៀន​សូត្រយកចំណេះ ជំនាញ ទៅប្រើ​ប្រាស់សម្រាប់​ប្រកបរបរចិញ្ចឹមជីវិតនៅពេលអនាគត។ត្រូវបន្ត​អនុវត្តន៍វិធានការសុខាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីគេច​ផុតពីជម្ងឺកូវី​ដបំលែងថ្មី។

លោកស្រី សំរិទ្ធ សូរ្យជាតិ​ នាយិកាវិទ្យាស្ថា​នពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ក៏បាន​សម្តែង​នូវ​ការរីករាយ និងសូមថ្លែងអំណរគុណ ដល់​លោកស្នងការតែងតែគិតគូសុខទុក្ខ ជីវភាពរស់​នៅនិង​ការហូបចុកប្រចាំថ្ងៃរប​ស់សិស្ស និស្សិតមក​ពីជនបទដែលកំពុង​ស្នាក់នៅរៀនសូត្រជាបន្តបន្ទាប់។

ទន្ទឹមគ្នានោះលោកស្រី ក៏បា​នស្នើសុំដល់លោកឧត្តមសេនីយ៍ស្នងការ ជួយចាត់បញ្ជូនមន្ត្រីជំនាញ ចុះបណ្តុះ​បណ្តាលវគ្គជំនាញបង្ការ ទប់ស្កាត់ ពន្លត់អគ្គីភ័យដល់ប្អូនៗសិស្សានុសិស្សទាំងអស់គ្នាផង ដើម្បីពួក​គាត់ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ