ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដា​ក់ឱ្យប្រើប្រាស់​ជាផ្លូវ​ការអ​គាររដ្ឋបាលថ្មីរបស់មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង
Sat,15 January 2022 (Time 04:23 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 160នាក់)

ខេត្តស្ទឹងត្រែង៖កាលពីរសៀលថ្ងៃទី១៤ ខែមក​រា ឆ្នាំ២០២២ ឯកឧត្ត​មកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវា​នុវត្តន៍ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគ​ណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធា​នក្រុមប្រឹ​ក្សា​ខេត្ត បានអ​ញ្ជើញជាអធិបតីក្នុង​ពិធីសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការអ​គាររដ្ឋបាលថ្មី របស់មន្ទីរ​ឧស្សា​ហ​កម្ម វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និ​ងនវានុវត្តន៍ខេត្តស្ទឹងត្រែង។

ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូ​លរួមពីឯកឧត្តម ​លោកជំទាវ ប្រតិភូក្រសួងឧស្សាហកម្ម វិទ្យសាស្រ្ត បច្ចេក​វិទ្យា និងនវានុវត្តន៍ ​ឯកឧត្តម លោក​ជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អ​ភិបាលរ​ងខេត្ត លោក ​លោកស្រីថា្នក់ ដឹ​កនាំមន្ទីរ អង្គភាព ក្រុង ស្រុក មន្ត្រីរាជការ ​ក្មួយៗយុវជន សរុប​ប្រមាណ ២១៥​នាក់។

មានប្រសាសន៍ក្នុងអង្គ​ពិធីឯកឧត្តម ស្វាយ សំអ៊ាង បានមានមតិស្វាគមន៍ និងធ្វើរបាយ​ការណ៍​សង្ខេប​អំពីពីស្ថានភាពទូទៅរប​ស់ខេត្តស្ទឹងត្រែង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមកា​រដឹកនាំ​ប្រកបដោយកិត្តិបណ្ឌិតរប​ស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ពិធីសម្ពោ​ធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការអគាររដ្ឋ​បាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ខេត្តស្ទឹងត្រែង នាឱកាសនេះ​ពិតជាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះ ការងារអភិវឌ្ឍ​សេដ្ឋកិ​ច្ចសង្គមក្នុងខេត្ត និយា​យជារួម និងដោយឡែកចំពោះវិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងន​វានុវត្តន៍ ដែលជាមូ​លដ្ឋានគ្រឹះ​មួយក្នុងចំ​ណោមវិស័យ​អាទិភាព​មួយចំនួនទៀតក្នុ​ងការលើកកម្ពស់​ការអភិវឌ្ឍជាអន្តរវិស័យ មានភាពប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នា ស្របតាមគោ​លនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់​កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងថា អគាររដ្ឋបាលថ្មីនេះ ជាចំណង​ដៃមួយមិន​អាចកាត់ថ្លៃបាន និងជាចលករជំរុញឱ្យមន្ត្រីរាជការ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត​ន៍ខេត្តស្ទឹងត្រែង ខិតខំបំពេញតួនាទីជាអ្នកផ្ដល់សេវាសាធារណៈ ជូនប្រជាពល​រដ្ឋបានកាន់​តែល្អប្រសើរជាងមុន។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ផ្ដាំ​ផ្ញើដល់មន្ត្រីរា​ជការ​ទាំងអស់ ពេលបានអគារល្អហើយ ត្រូវខិតខំធ្វើការ សន្សំសំចៃ ទឹក ភ្លើង និងចូលរួម​ថែរក្សា​អគារឱ្យបានស្អាត ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែង និងត្រូវសហ​ការចូលរួមដឹ​កនាំគ្រ​ប់គ្រង វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្ម និងទឹកស្អាត ឱ្យបានល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ