ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ពលករខ្មែរ​ចំនួន៥១នាក់ ត្រូវទាហានថៃចាប់ឃាត់ខ្លួននៅ​​ខេត្តស្រះកែវ បន្ទាប់ពី​លួចឆ្លងដែន​ដោយ​ខុសច្បាប់
Sat,15 January 2022 (Time 11:47 AM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 137នាក់)

ខេត្តបន្ទាយមានជ័យ៖កម្លាំង​ន​គរបា​លកា​រពារព្រំដែនទី​១២ កងកម្លាំងបូរផា របស់ថៃ បានចាប់​ឃាត់ខ្លួនព​លករខ្មែរ​ប្រុស ស្រីចំនួន​៥១នាក់ ​នៅគោលដៅចំនួន៣ផ្សេងគ្នា ពាក់ព័ន្ធករណីលួ​ចឆ្លងដែន ទៅរកការងារធ្វើដោយ​ខុសច្បាប់។យោង​ការចុះផ្សា​យរបស់សារព័ត៌មាន​ក្នុងស្រុករប​ស់ថៃ បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខណៈកម្លាំង នគបាលការពារព្រំ​ដែនទី១​២ កងកម្លាំងបូរផា របស់ថៃ កំពុងចុះត្រួតពិនិត្យក្នុង​ភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួនក្នុងខេ​ត្តស្រះ​កែវ ជាប់មួ​យខេត្តបន្ទាយមា​នជ័យ របស់កម្ពុជា ​ក៏​បានប្រទះ​ឃើញពលករខ្មែរ​លួចឆ្លងដែន​តាមច្រករ​បៀង ចូលប្រទេ​សរបស់ខ្លួន​ដោយខុសច្បាប់សរុបចំនួន៣​៥នាក់ ក្នុង​នោះមានស្រី១៩ និងក្មេង​ស្រីម្នាក់ នៅប​រិវេណភូមិខ្លង វ៉ា ឃុំថា​ប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ។

នៅពេល​សមត្ថកិច្ចថៃសួរនាំពលករខ្មែរទាំងអស់ខាងលើ ពួកគេបានប្រាប់ថា ធ្វើដំណើ​រមកពី​ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងទៅ​ធ្វើការនៅខេត្តប្រាជីន បុរី ក្រុងបាងកក ដោយខ្លះទៀត​ឆ្លើយថាទៅ​ឈុន បុរី,នគ​រាជសីម៉ា,ប៉ះធុមថានី និងខេត្តស​មុទ្រប្រាកាន ទើបសមត្ថកិច្ចថៃបញ្ជូន​ទៅឲ្យ​ជំនាញ ដើម្បីចាត់ការតា​មច្បាប់បន្ត។បន្ទាប់ពីនោះកម្លាំងទាហានថៃមួយក្រុមទៀត បានចេញ​ល្បាតក្នុងភូមិ​សាស្រ្តទទួ​លខុសត្រូវ បានប្រទះ​ឃើញ​ពលករខ្មែរលួចឆ្លងដែនតាមច្រករបៀង ចូល​ប្រ​ទេស​ដោយខុសច្បាប់ ចំនួន​១០នាក់​ទៀត ក្នុង​នោះប្រុស​៩ និងស្រីម្នាក់ ត្រង់បរិវេណភូមិណូន ផាតៈនា ឃុំផា​នសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ក្រោយពី​សមត្ថកិច្ចថៃ​សួរនាំ បានឲ្យដឹងថា អ្នកទាំ​ងអស់មានបំណងធ្វើដំ​ណើរទៅធ្វើការនៅខេត្តនគរាជសីម៉ា ទើបសមត្ថកិច្ចឃុំខ្លួន ដើម្បីចា​ត់ការ​តាម​ច្បាប់។ដោយឡែកនៅក្នុង​ភូមិសាស្រ្តស្រុកតាព្រះយ៉ា ខេត្តស្រះកែវ កម្លាំងទាហានប្រាណ​ទី១២​របស់ថៃ ខណៈកំ​ពង់ល្បាតក្នុងភូមិ​សាស្រ្តទទួលខុសត្រូវ ក៏បានប្រទះឃើញព​លករខ្មែរ លួចឆ្លងដែ​នតាម​ច្រករបៀងចូលប្រទេសដោយខុសច្បាប់ចំនួន៦នាក់ ក្នុងនោះ​ប្រុស៣ ស្រី២ និងក្មេ​ងស្រីម្នាក់ នៅបរិវេ​ណភូមិទព័សៀម ឃុំ/ស្រុក តាព្រះយ៉ា ខេត្តស្រះកែវ ទើបសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅឲ្យជំនាញស្រុកតាព្រះ​យ៉ា ដើម្បីចាត់​ការតាមច្បាប់បន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ