ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
កិច្ចប្រជុំរវាងគ​ណៈក​ម្មាធិ​ការដោះស្រាយ​ផលប៉ះពាល់​អគ្គិស​នីកម្ពុជា​ជាមួយអនុគណៈ​កម្មការដោះ​ស្រា​យផលប៉ះពាល់ ខេត្តបន្ទាយមានជ័យ
Sat,15 January 2022 (Time 11:16 AM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 168នាក់)

ខេត្តបន្ទាយមានជ័យ៖គណប្រតិភូអគ្គិសនីកម្ពុជា បានអញ្ជើញជួ​បសម្តែង​ការគួរសមជាមួ​យថ្នាក់​ដឹកនាំ​ខេត្តបន្ទាយមានជ័យនៅ​សាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ក្នុងកិច្ចប្រជុំរវាងគ​ណៈក​ម្មាធិ​ការដោះស្រាយ​ផលប៉ះពាល់​អគ្គិស​នីកម្ពុជា​ជាមួយអនុគណៈ​កម្មការដោះស្រា​យផលប៉ះពាល់ ខេត្តបន្ទាយមានជ័យ សម្រាប់​ខ្សែបញ្ជូន​អគ្គិសនីតុងស្យុង​ខ្ពស់ ៥០០គីឡូវ៉ុល​ពីអនុស្ថានីយអគ្គិសនី​បាត់ដំបង ទៅព្រំដែនកម្ពុជា.ថៃ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោ​ក ប្រាំង ជលសា អគ្គនាយករងអគ្គីសនីកម្ពុជា លោក លី សារី អភិ​បាលរងខេត្ត តំណាងឱ្យឯកឧត្តម អ៊ុំ​ រាត្រី អភិបាលខេត្តបន្ទាយមានជ័​យ និងមន្ត្រីពាក់ព័ន្ធ នាថ្ងៃទី១​៤ ខែមករា ឆ្នាំ២០២២។

លោក ប្រាំង ជលសា អគ្គនាយករងអគ្គីសនីកម្ពុជា បានមានប្រសាសន៍ថា៖ គម្រោងនេះ​មានសារៈ​សំខាន់ណាស់ដើម្បីបង្កើនលទ្ធភាពនាំថាមពលដែលមានតម្លៃសមរម្យមកផ្គត់ផ្គង់បន្ថែមបំពេញតម្រូវការទូទាំ​ងប្រទេស ដូចនេះ​ដើម្បីចាប់ផ្ដើម​ការងារកសាង​ដំណើរការព្រម​ទាំងបញ្ចប់ដោយ​ជោគជ័យ​តាម​កម្មវិធីកំណត់អគ្គិសនីកម្ពុជា ស្នើសុំអភិ​បាលខេត្តមេត្តាជួ​យសម្រួល និងចាត់ចែង​តាមសំណើ​ដូចខាងក្រោម៖
១/បង្កើតគ​ណៈកម្មការដោះស្រាយផលប៉ះពាល់ សំណង់ ផ្ទះសំដែង ដីធ្លីនិងដើមឈើហូបផ្លែជាដើម ក្រុមការ​ងារគ្រប់គ្រងុំបរិស្ថាន សង្គម និងគណៈកម្មកា​របណ្ដឹងសាទុក​ ខេត្តបន្ទាយមានជ័យ​ឲ្យបានមុន​កិច្ចប្រជុំចាប់ផ្ដើម។
២/រៀបចំកិច្ចប្រជុំផ្សព្វផ្សាយនិងពិគ្រោះយោបល់លើផលប៉ះពាល់ដោយសារគម្រោងខ្សែបញ្ជូន អគ្គិស​នីតង់ស្យុងខ្ពស់៥០០គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីបាត់ដំបង ទៅព្រំដែនកម្ពុជា.ថៃ មុនចុះ​ដោះស្រាយផ​លប៉ះពាល់ និងទូទាត់សំ​ណងជូនប្រជាពលរដ្ឋ ដែលរងផល​ប៉ះពាល់ដែល​បានគ្រោង​ទុក។
៣/ស្នើសុំគាំទ្រលើគ​​ម្រោងខ្សែបញ្ជូនអគ្គិសនីត​ង់ស្យុងខ្ពស់៥០០គីឡូវ៉ុ​លពីអនុស្ថានីយ​អគ្គិសនីបា​ត់ដំប​ងទៅ ព្រំដែនកម្ពុជា.ថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា៖ គម្រោងខ្សែបញ្ជូនអគ្គិស​នីនេះមានប្រវែង​សរុបប្រមាណ១០៧​គីឡូម៉ែត្រស្មើ និង២៥៧បង្គោល ដោយឆ្លងកាត់ភូមិ​សាស្ត្រស្រុកសង្កែស្រុកបាណន់ ក្រុងបាត់ដំបង ស្រុកថ្មគោល ស្រុកបវិល ស្រុកភ្នំព្រឹក ស្រុកសំពៅលូនខេត្តបាត់ដំបង និងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ដែល​នឹង​ចាប់​ផ្ដើមដំណើរការសាងសង់នៅពេលឆាប់ៗខាងមុខនេះ។

នាឱកាសនោះលោក លី សារី បានថ្លែងអំ​ណរគុណដល់គណប្រតិភូអគ្គិសនីកម្ពុជាអគ្គិសនីកម្ពុជា ដែលបានខិ​តខំប្រឹងប្រែងក្នុងការជួយ​តបណ្ដាញអគ្គិសនីក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាខេត្តមួ​យចំនួ​នទៀត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់កាន់តែទូលំទូលាយ។

បន្ទាប់ពីបញ្ចប់​នៅកិច្ចប្រ​ជុំលោក នឹងបន្តរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត ដើម្បីឲ្យក្រុមការ​ងារថ្នាក់ខេត្ត ចុះដោះស្រាយផល​ប៉ះពាល់អគ្គិសនីកម្ពុជា ក្នុងនោះឲ្យចូលរួមសហការជា មួយ​អាជ្ញាធរ​ដែនដី មានភូមិ ឃុំ សង្កាត់ ស្រុក ចុះស្រង់ព័ត៌មានពាក់ព័ន្ធ និងផលប៉ះពាល់ដីធ្លី ផ្ទះសម្ដែង សំណង់​ផ្សេងៗ និងដើមឈើដែលខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់៥០០ គីឡូវ៉ុលឆ្លងកាត់​តាមភូមិ​សាស្រ្ត ដូច​បានជម្រាបជូនខាងលើ ដើម្បីជាមូលដ្ឋានក្នុងការកំណត់លើផលប៉ះពាល់ជាមុន ដោយក្រុមការងារអគ្គិសនីកម្ពុជាគ្រោងចាប់ផ្ដើមធ្វើនៅដើមសប្តាហ៍ទី១ ខែមករា ឆ្នាំ ២០២២នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ