ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ បានឧបត្ថម្ភគ្រឿង ឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន០៩គ្រួសារ នៅឃុំស្លក្រាម ស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី១៤ ខែមរា ឆ្នាំ២០២២ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សខេត្ត ជាប្រធានក្រុមការងារគណៈ កម្មាធិការគណបក្សមូលដ្ឋាន ខ.២៧ ចុះជួយស្រុកស្វាយចេក អមដំណើរដោយលោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការណបក្ស ស្រុកស្វាយចេក លោក ដា ទឹង អនុប្រធាន គណៈកម្មាធិការគណបក្ស ស្រុកស្វាយចេ ព្រមទាំងក្រុមការងារគណៈកម្មាធិការគណបក្សមូលដ្ឋានខ.២៧ ចុះជួយឃុំ-ភូមិ នៃឃុំស្លក្រាម បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវអគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ចំនួន០៩ នៅក្នុងឃុំស្លកា្រម ស្រុកស្វាយចេក។
នាឱកាសនោះដែរ លោកសិទ្ធិ ឡោះ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន រួមទាំងឯកឧត្តម ប្រធាន អនុប្រធាន គណៈកម្មាធិការបក្សខេត្ត បន្ទាយមានជ័យ ដែលជានិច្ចតែងតែយចិត្តទុកដាក់គឹតគូរពីជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋជួបការលំបាកក្នុងវិបត្តិការឆ្លងរាតត្បាតជម្ងឺកូវីដ-១៩ ។ជាក់ស្តែងនាថ្ងៃនេះ ដោយពិនិត្យឃើញពីជីវភាពក្រីក្ររបស់ប្រជាពលរដ្ឋទាំង០៩គ្រួសារ តាមរយៈអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ស្លក្រាមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវ បានផ្តល់ជូនអំណោយតាមរយៈក្រុមការងារគណៈកម្មាធិការគណបក្សមូលដ្ឋានខ.២៧មាន៖អង្ករចំនួន៤៥០គ.ក្រាម,ទឹកត្រីចំនួន០៩យួយរ,ទឹកស៊ីអ៊ីវចំនួន១៨យួរ,មីចំនួន០៩កេស,ទឹកសុទ្ធវីតាល់ចំនួន០៩កេស,ត្រីខចំនួន០៩យួរ,ទឹក្រូចចំនួន០៩កេស,និងថវិកាចំនួន៤៥ម៉ឺនរៀល ក្នុងនោះ០១គ្រួសារ ទទួលបានអង្ករចំនួន៥០គ.ក្រាម,ទឹកត្រី០១យួរ,មី០១កេស,ទឹកស៊ីអ៊ីវចំនួន០២យួរ,ទឹកសុទ្ធវីតាល់០១កេស,ត្រីខ០១យួរ,ទឹកក្រូច០១កេសនិងថវិកាចំនួន៥ម៉ឺនរៀល ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកសិទ្ធិ ឡោះ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំដាំដំណាំ ចិញ្ចឹមសត្វ រួមផ្សំ ដើម្បីលើកស្ទួយជីវភាពគ្រួសារកាន់តែប្រសើរឡើងនិងថែរក្សាសុខភាពឲ្យបានល្អ ដោយបន្តអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងវិធានការ៣កុំ ៣ការពារ ពិាសេសទប់ស្កាត់ជម្ងឺឆ្លងបំប្លែងថ្មី អូមីក្រុង កុំឲ្យឆ្លងចូលក្នុងសហគមន៍យើង ៕