ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោក សិទ្ធិ ​ឡោះ អញ្ជើញជាអ​ធិបតីក្នុង​សន្និបាតបូកស​​រុបការ​ងារ ដឹកនាំ​របស់គណ:កម្មាធិ​ការ​គណ​បក្ស​ឃុំផ្គាំ ស្រុក​ស្វាយ​ចេក រ​យ:ពេ​ល៥​ឆ្នាំ ២០១៧-២០២២
Thu,13 January 2022 (Time 06:52 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 171នាក់)

ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី១៣ ខែមក​រា ឆ្នាំ២០២២ លោក សិទ្ធិ ឡោះ សមាជិ​កអ​ចិន្ត្រៃយ៍​គណៈកម្មាធិការ​គណ​បក្សខេត្ត និងជា​ប្រធា​នក្រុមកា​រងារចុះជួយស្រុក​ស្វាយ​ចេក បានអ​ញ្ជើញជា​អធិបតីក្នុង​សន្និបាតបូកស​រុបកា​រងារ ដឹកនាំរ​បស់គណបក្សរ​យ:ពេល៥ឆ្នាំ២០១៧ - ២០​២២ និងផ្សព្វ​ផ្សាយគោលនយោ​បាយអភិវឌ្ឍន៍ឃុំផ្គាំ រយ:ពេល៥ឆ្នាំ ២០២២- ២០២៧បន្ត និងប្រកា​សទទួល​ស្គាល់សមាភាពបេក្ខជនពេញសិទ្ធិ និ​ងបម្រុង សម្រាប់ឈរឈ្មោះបោះឆ្នោត ក្រុមប្រឹ​ក្សាឃុំ-សង្កាត់ ​អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ។

ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការ​បក្សប្រជា​ជ​នកម្ពុជាឃុំផ្គាំ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយ​មាន​ជ័យ ដោយលោក លឿង សុភ័ក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក ,លោក ដា តឹង មានការ​អញ្ជើញចូលរួមពី​ប្រធានក្រុមប្រឹ​ក្សាស្រុក​ លោក អ៊ុ​ន សំអន អនុប្រធានគ​ណកម្មាធិការ ខ២៧ និងជាប្រ​ធានក្រុមកា​រងារចុះជួយឃុំផ្គាំ ព្រមទាំងសមាជិ​កសមាជិកា​របក្សចំនួន១៨៦នាក់ ស្រី២០នាក់ផងដែរ។

នាឱកាសនោះលោក សិទ្ធិ ឡោះ សមា​ជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រ​ធានក្រុម​ការងារចុះ​ជួយស្រុកស្វាយចេក លោកក៏បា​នសំណូម​ពរដល់សមា​ជិកបក្សទាំង​អស់ ត្រូវមា​នសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ធ្វើយ៉ា​ងណាអនុវត្តន៍គោលន​យោបា​យ រក្សាចាស់ បង្កើតថ្មី បម្រើសេ​វាសាធារណ: ដោះស្រា​យបញ្ហាប្រឈម និងសំណូ​មពររបស់ព​លរដ្ឋឲ្យ​ទាន់ពេលវេលា យកបេះ​ដូងប្រជា​ពលរដ្ឋឲ្យ ដើម្បីទទួល​បានសម្លេង​គាំទ្រ និងឈ្នះឆ្នោតនៅពេលខាងមុខ។ជាងនេះទៅទៀត​លោ​កក៏បានផ្តាំផ្ញើរ​ដល់សមាជិក​បក្សទាំងអ​ស់ ត្រូវបន្តអនុវត្តន៍​វិធានការសុខាភិ​បាល និងប្រមុខរាជរដ្ឋាភិ​បាលកម្ពុជាគឺ ៣កុំ និង៣ការពារ ​ឲ្យបាន​ខ្ជាប់ខ្ជួនទើប​គេចផុត​ពីជម្ងឺឆ្លង​នានាពិសេសជំងឺកូវី១៩តែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ