ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ពិធីប្រកាសកំណ​ត់តំបន់វិនិច្ឆ័យ ​លើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ បងប្អូនប្រ​ជាពលរដ្ឋ ឃុំ​ស្លក្រាម
Thu,13 January 2022 (Time 06:20 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 16នាក់)

ខេត្តបន្ទាយមានជ័យ៖ដើម្បី​អនុវត្តតាមនីតិវិ​ធី នៃការចុះ​បញ្ជីដីធ្លីមានល​ក្ខណៈ​ជាប្រ​ព័ន្ធរដ្ឋបា​លដីធ្លី នៃ​មន្ទីរ​រៀបចំ​ដែនដី ន​គរូបនី​យកម្ម​សំណង់ និង​សុរិយោដីខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ លោក លី សារី អភិបាលរងខេត្ត និង​លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែ​នដីនគរូប​នីយកម្មសំណង់និងសូរីយោដីខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រកាស​កំណត់តំបន់​វិនិច្ឆ័យដីធ្លី និងបិទផ្សាយ​ជាសាធារណៈ​នូវឯកសា​រនៃ​ការវិនិច្ឆ័យ​លើការ​ចុះបញ្ជីដីធ្លី មានលក្ខណៈ​ជាប្រព័ន្ធ ជូន​បងប្អូ​នប្រជាពលរដ្ឋ ចំនួន៤​ភូមិមាន ភូមិទ័ពសៀម ភូមិស្លក្រាម ភូមិប្រាសាទ និងភូមិ​គោ​កអំពិល នៅឃុំស្លក្រាម ស្រុកស្វាយចេក។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាល.អភិបាលរងស្រុក មេបញ្ជាការ មេប​ញ្ជាការងគ្រប់ក​ង ឯកភាព មន្ទីរ អង្គភាពពាក់ព័​ន្ធជុំវិញខេត្តធ្វើនៅសាលាឃុំស្លក្រាម ស្រុកស្វាយ​ចេក ខេត្តបន្ទាយមានជ័យផងដែរ។

ជាមួយគ្នានោះលោក អាង ណារិទ្ធ បានបញ្ជាក់ថា៖តាំងនាមអោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណ​ង់ និងសុរិយោដីខេត្ត និង​ជានាយកចាត់​ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត បានធ្វើការ​សំណូ​ពរ៖
១.សូម​អោយស្ថាប័នពាក់ព័ន្ធ អង្គភាពផ្តល់ឥណទាន និងប្រជាពលរដ្ឋ មេត្តាចូលរួមសហការ និង​ផ្តល់ភាពងា​យស្រួលដល់ក្រុមការងារចុះបញ្ជីរដីធ្លី ដើម្បីអោ​យការចុះ​បញ្ជីដីធ្លីប្រព្រឹត្ត​ទៅដោយ​រលូន។
២.សូមអោយអាជ្ញាធរភូមិ ឃុំ ស្រុក ជួយថែរក្សាការពារ​បង្គោលប្រឹថពីវិភាគ​ដែលក្រុមជំ​នាញបាន​មកបោះនៅក្នុងឃុំ។
៣.សូមអោ​យអាជ្ញាធរភូមិ ឃុំ ស្រុក និងជាពិសេសបងប្អូនប្រជាពលរដ្ឋមេត្តា កំណត់អោយ​បាន​ច្បាស់​លាស់ត្រឹមត្រូវនៅព្រំប្រទល់ដី ជាមួយអ្នកជិតខាង និងបោះបង្គោលអោយរឹងមាំ។
និង​ទី៤.សូមអោយប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងដីធ្លី មេត្តាត្រៀមឯកសារគតិយុត្តដូចជា៖ អត្តសញ្ញាណ​ប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្របញ្ជាក់​អាពាហ៍ពិពា​ហ៍ សំបុត្រមរណៈភាព លិខិតប​ញ្ជាក់ដីធ្លី ​បណ្តាំមរតក​ រឺសាក្រមតុលា​ការជាដើម.....ដើម្បីអោយ ក្រុមការ​ងារងាយស្រួលក្នុងការចុះវាស់វែង និងបានលឿន។

មានប្រសាសន៍ទៅកាន់ប្រ​ជាពលរដ្ឋក្នុងពិធីនេះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បាន​គូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលក្រោម​ការដឹកនាំ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុ​កដាក់ជំរុញអាជ្ញាធរ រដ្ឋបាល​ដីធ្លីគ្រប់ជាន់ថ្នាក់ អោយបន្តប្រឹង​ប្រែងក្នុង​ការចុះ​បញ្ជីដីធ្លីដែលមា​នលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមាន សារៈសំខា​ន់ណាស់ដល់ប្រ​ជាពលរដ្ឋម្ចាស់ដី ដោយ​មិនចំណា​យប្រាក់ច្រើន ក្នុងការធ្វើប្លង់រឹង លើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជា​ម្ចាស់ កាន់កាប់ស្របច្បាប់ជា ​ឯកសារសំអាង​រឹងមាំបើមានជម្លោះដី ពិសេសទៀត​នោះបា​នធ្វើឱ្យ​បញ្ហា​ទំនាស់ដីធ្លីត្រូវបាន កាត់បន្ថយ យ៉ាងច្រើន។

ទន្ទឹមនោះលោក លី សារី បានធ្វើកា​រសំណូម​ពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និង​ប្រជា​ពលរដ្ឋដែលជាអ្នកកាន់​កាប់ដី នៅតំបន់វិនិច្ឆ័យ ចូលរួមសហការជាមួ​យក្រុមកា​រងារចុះ​បញ្ជីដី​ធ្លី និងផ្តល់ឯកសារសម្រាប់ធ្វើវិនិច្ឆ័យ តាមកាលកំណត់របស់ក្រុមវាល ដើម្បីអោយការ​អនុវត្តតាមនី​តិវិ​ធីនៃការចុះបញ្ជីដីធ្លី ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិប​តីក្នុងពិ​ធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃ​វេទិកា​ទេសចរ​ណ៍អាស៊ាន​លើកទី៤០ ឆ្នាំ២០២២ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធជាផ្លូវការ មន្ទីរសំរាកព្យាបាល និងសម្ភព ចតុមុខ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីជំនា​ញ ក.ប.ប​. ខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យទំនិញ​នៅតាមផ្ទះ និងម៉ា​តនៅក្នុងផ្សារស្ទឹង ស្រុកព​ញាក្រែក ជា​លិតផល​ដកហូតបាន​ទំនិញហួសកា​លបរិច្ឆេទ និងគ្មានច្បាប់​អនុញ្ញា​តមួយចំនួន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនាញ​ សហការជាមួយកម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាបជាក់​ស្ដែង នូវទី​តាំងសត្វជ្រូក នាំចូល​ដោយខុ​សច្បាប់​ពីប្រ​ទេសថៃ​ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងប្រុស ស្រី ២នាក់ ត្រូវជា​បងប្អូនជីដូន​មួយនឹងគ្នា បាន​លង់ទឹក​ស្រះស្លាប់​យ៉ាងអា​ណោ​ចអធម៌​ នៅឃុំគោកបល្ល័ង្គ​ ស្រុកមង្គលបូរី (រស្មីកូនខ្មែរ)

វីដែអូ