ខេត្តបន្ទាយមានជ័យ៖នៅសាលាពុទ្ធិកវិទ្យាល័យ សម្ដេចជាស៊ីម ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ អង្គការគ្រួសារកុមារអភិវឌ្ឍន៍ហៅកាត់FRA ប្រចាំនៅកម្ពុជា ដែលជាអង្គការ មានវត្តមាននៅលើទឹកដីនៃកោះតៃវ៉ាន់ បានរៀបចំផ្តល់ប្រគេននូវ អាហារូបករណ៍ដល់ សមណៈសិស្ស ចំនួន ៣៥អង្គ/នាក់ ដែលមានជីវភាពលំបាកសម្រាប់បន្តការសិក្សារៀនសូត្រដល់ថ្នាក់ខ្ពស់ទៀត។លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា អង្គការFRA នេះមានអ្នកស្រីយ៉ាំងអួយលីន ជានាយិកា បានខិតខំកៀងគររក មូលនិធិពីប្រជាជន រស់នៅលើទឹកដីនៃកោះតៃវ៉ាន់ដែលមានទឹកចិត្តអាណិតស្រឡាញ់មកលើប្រជាជនកម្ពុជា ដោយការផ្ដល់អាហារូបករណ៍សរុបចំនួន៥ លើករួចមកហើយ។មិនតែប៉ុណ្ណោះអង្គការតែងតែចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋទីទាល់ក្រងាយរងគ្រោះ និងរងគ្រោះដោយគ្រោះធម្មជាតិជាពិសេសបានជួយឧបត្ថម្ភប្រគេនទេយ្យទាន ព្រះសង្ឃក្នុងខេត្តបន្ទាយមានជ័យទាំងមូលក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ19 និងបានជួយជួសជុលសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមផងដែរ។អ្នកស្រីយ៉ាំង អួយលីន បានមានប្រសាសន៍តាមវីដេអូអនឡាញ ពីទឹកដីនៃកោះតៃវ៉ាន់បានបញ្ជាក់ថា ការសិក្សារៀនសូត្រគឺមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប មានចំណេះវិជ្ជាគឺមានអ្វីអ្វីទាំងអស់។លោកស្រីបានបន្តថា រយៈកាលកន្លងមកក៏មានការព្រួយបារម្ភចំពោះជំងឺកូវីដ១៩ ដែលធ្វើឱ្យសមណៈសិស្ស សិស្សពុំបាន សិក្សារៀនសូត្រ។តែពេលនេះរូបគាត់សប្បាយចិត្តរីករាយនឹងការជួយឧបត្ថម្ភផ្តល់អាហាររូបករណ៍ដើម្បីឲ្យសមណៈសិស្ស សិស្សរៀនសូត្របន្តដល់ថ្នាក់ឧត្តម។ហើយលោកស្រីក៏សូមផ្តាំផ្ញើត្រូវខិតខំរៀនសូត្រឲ្យបានជាប់លាប់ ដើម្បីក្លាយជាធនធានមនុស្សដ៏ពិតប្រាកដជាប្រយោជន៍បម្រើដល់ប្រទេសជាតិនិងខ្លួនឯងផងដែរ ហើយលោកស្រីនឹងបន្តជួយជារៀងរាល់ឆ្នាំដល់ សមណៈសិស្ស សិស្ស ក្រខ្សត់។ព្រះឧត្តមសីលញ្ញាណ ធុលសុធា ព្រះមេគណខេត្តបានមានសង្ឃដីកាថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការFRA ពិសេសប្រជាជន នៃកោះតៃវ៉ាន់ដែលតែងតែឧបត្ថម្ភថវិកាជាច្រើនម៉ឺនដុល្លារសហរដ្ឋអាមេរិកនាំប្រជាពលរដ្ឋកម្ពុជា។សូមបញ្ជាក់ផងដែរថាការផ្តល់អាហារូបករណ៍នៅពេលនេះក្នុងមួយអង្គនាក់ ទទួលបាន៥០០ដុល្លារសហរដ្ឋអាមេរិក៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ