ខេត្តបន្ទាយមានជ័យ:ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត មន្ត្រីជំនាញ អាជ្ញាធរស្រុកឃុំ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងបងប្អូនប្រជាកសិករដែលបានទទួលស្រូវពូជ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលសម្រាប់ស្តារឡើងវិញមានដើមដងល្អណាស់ ស្ថានភាពទឹកគ្រប់គ្រាន់ដើម្បីស្រោចស្របស្រូវអោយបានតាមផែនការ នៅវាលស្រែឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ប្រជាកសិករដែលទទួលបានស្រូវពូជ បង្ករបង្កើនផលស្រូវស្តារឡើងវិញ បានសម្តែងការរីករាយ និងថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរសុខទុករបស់ប្រជាកសិករ ដោយបានផ្តល់ពូជស្រូវដើម្បីស្តារឡើងវិញនេះ ស្របពេលនៃរដូវធ្វើបណ្តេញទឹកសម្រកចុះនេះ ។ពួកគាត់បានរៀបរាបថា ស្រូវពួកគាត់បានបង្ករបង្កើនផល មានរយៈពេលជាង១ខែហើយ មានដើមដងល្អ មានទឹកស្រោចស្របគ្រប់គ្រាន់។លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានគូសបញ្ជាក់ថា ក្រោយពេលសម្តេចបានប្រគល់ពូជស្រូវ ក្នុងនាមមន្ត្រីជំនាញបាន ចុះណែនាំបង្ហាត់បង្ហាញពីនិតីវិធីបច្ចេកទេសនៃការដាំដុះស្រូវឲ្យបានល្អ ដើម្បីបានទិន្នផលខ្ពស់ កាត់បន្ថយការចំណាយថ្លៃដើមខ្ពស់ប្រកបដោយប្រសិទ្ធិភាព។លោកបានបន្តឲ្យដឹងថា ប្រជាពលរដ្ឋដែលទទួលបានស្រូវពូជប្រមាណ៥០០០គ្រួសារ ស្មើនឹង៥០០តោន បូករួមនឹងស្រូវពូជបម្រុងរបស់គាត់ផងនោះ រហូតមកទល់ពេលនេះ ការបង្ករបង្កើនផលឡើង បានប្រមាណជាង៩០%ហើយ នៅសប្តាហ៍ក្រោយនឹងគ្រប់តាមផែនការនៃផ្ទៃដីស្រុក ក្រុងដែលមានការបង្ករបង្កើនផលស្រូវរដូវទឹកស្រកចុះនេះ។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសចុះជួបជាមួយបងប្អូនប្រជាកសិករ និងពិនិត្យមើលស្ថានភាពស្រូវស្តារឡើងវិញ បានសម្តែងការពេញចិត្តចំពោះបងប្អូនប្រជាកសិករទាំងអស់ដែលបានចេះកែច្នៃដើម្បីលទ្ធភាពធ្វើស្រែឡើងវិញ ទោះជាតំបន់ខ្លះទឹកនៅច្រើន ខ្លះស្ទើទឹក តែចេះកែច្នៃខ្ពស់ រួមសហការគ្នាបានយ៉ាងល្អ ដើម្បីបង្ករបង្កើនផលបាន។ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនបងប្អូនប្រជាកសិករថា ឆ្នាំនេះស្ថានភាពទឹកនៅមានច្រើនទាំងក្នុងស្ទឹង និងប្រឡាយមេរង ដែលមិនបង្ករការព្រួយបារម្ភនោះទេ សូមបងប្អូនមិនទាន់បានធ្វើសូមប្រញាប់ប្រញាល់ ដើម្បីទាន់ពេលវេលាជាមួយគេ កុំទុកដីឲ្យនូវទំនេរចោល ខិតខំដើម្បីសេដ្ឋកិច្ចគ្រួសារ។ឯកឧត្តមអភិបាលខេត្ត ជួសមុខឲ្យប្រជាកសិករទាំងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅលជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ ជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋដោយគ្មានការរើសអើង ជួបទុកលំបាកមានសម្តេចតេជោជួយជានិច្ច៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ