ថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
Thu,24 November 2022 (Time 07:00 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 13នាក់)

រាជធានីភ្នំពេញ:មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាយប៉ាលើកទី៤៣។

មានប្រសាសន៍ក្នុងពិធីបិទមហាសន្និបាតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៥ គឺ
ចំណុចទី១ មហាសន្និបាតលើកទី៤៣ អាយប៉ា បានទទួលយកសមាជិកសភាសង្កេតការណ៍ថ្មីបន្ថែមចំនួន៤ ។
ចំណុចទី២ គឺអាយប៉ា បានបង្កើនការជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ទាំងក្នុង និងរវាងគ្រួសារអាយប៉ា ព្រមទាំងជាមួយសភាសង្កេតការណ៍ ។
ចំណុចទី៣ មហាសន្និបាតបានអនុម័តនូវសេចក្តីសម្រេច សំខាន់ៗជាច្រើនក្នុងក្របខណ្ឌ សមាជិកសភាស្រ្តី កិច្ចការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងការរៀបចំជាដើម។
ចំណុចទី៤ មហាសន្និបាត បានបង្ហាញពីស្មារតីសាមគ្គីភាព និងឯកភាពគ្នាយ៉ាងរឹងមាំ។
ចំណុចទី៥ គឺអាយប៉ាបានបង្ហាញច្បាស់ពីគោលការណ៍នៃការប្រឹក្សាយោបល់ និងការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើមូលដ្ឋានកុងសង់ស៊ីស នៅតែជាមូលដ្ឋានសំខាន់ចំពោះមជ្ឈភាព និងឯកភាពរបស់អាស៊ាន។

សម្តេចប្រធានអាយប៉ាលើកទី៤៣ មានក្តីសង្ឃឹមថាមហាគ្រួសារអាយប៉ាទាំងអស់គ្នា នឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងតំបន់និងសកលលោក៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ នាំយកគ្រឿងចក្រចាប់ផ្តើមដំណើការជួសជុលផ្លូវដែលរងការខូចខាតជាច្រើនខ្សែខ្លីៗ គ្រប់ភូមិក្នុងឃុំថ្មពួក ស្រុកថ្មពួក (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសជលផលដ៏ធំ នៅស្រុកកំពង់ត្រឡាច (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកមង្គលបូរី (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសប្រធានគ​ណៈកម្មាធិ​ការ​ សមាគ​មអតីតយុទ្ធជន​កម្ពុជា ​ខេត្តស្វាយរៀង ក្រោមអធិបតី​ភាពឯ​ក​ឧត្ដម​នាយឧត្ដម​សេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម (រស្មីកូនខ្មែរ)

វីដែអូ