ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ប្រកាសផ្ទេរភារកិច្ច តែងតាំ​ងមុខតំណែង​ និងបំពាក់ឋាន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងកា​រដ្ឋាននគរបាល​ខេត្តកណ្ដាល
Thu,24 November 2022 (Time 03:20 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 71នាក់)

ខេត្តកណ្តាល៖ក្នុងពិធី​ប្រ​កាស​ផ្ទេរ​ភារកិច្ច តែងតាំងមុខ​តំណែង និង​បំពាក់​ឋានន្តរ​ស័ក្តិ ជូន​ដល់​មន្ត្រី​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ដកណ្តាល នាព្រឹកថ្ងៃ​ទី​២៤ ​ខខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោ​ភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បាន​ស្នើដល់កម្លាំង​គណៈបញ្ជា​ការឯកភាព​រដ្ឋបា​លខេត្ត គណៈស្នង​ការ មន្រ្តីន​គរបាល​គ្រប់ផ្នែក គ្រប់​ថ្នាក់ សូមបន្តផ្តល់ការគាំទ្រ និងចូលរួម​ជាមួយមន្រ្តី​ដែលទទួល​បានការតែងតាំង និងបំ​ពាក់ឋានន្តរសក្តិ នាឱកាសនេះ ដើម្បីរួម​គ្នាបន្ត​ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធរណៈ​ដើម្បីផ្តល់​ឱកាសដល់រដ្ឋបា​លខេត្ត មានលទ្ធភាពក្នុងការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើនជាបន្តទៀត។

នាឱកាសនោះដែរឯកឧត្តមនាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល បាន​​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​សម្តេច​ក្រឡា ហោម ស ខេ​ង ឧ​ប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ចូលរួម​អបអ​រសាទរ​ចំពោះ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដែល​ទទួល​បានការ​យក ចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ ហើយ​ត្រូវ​បាន​ទទួល​ការ​លើកទឹកចិត្ត តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ការពារ​សន្តិ សុខ​ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​កន្លង​មក​។

ទន្ទឹមនោះ​ឯកឧត្តមក៏​បាន​ផ្តល់​អនុសា​សន៍ និង​ផ្តាំផ្ញើ​ដល់ នាយ​នគរបាល និង​ពល​នគរបាល​ទាំងអស់ ត្រូវ​រួបរួម​គ្នា​ធ្វើ​ការងារ សាមគ្គីភាព ឯ​កភាព​ផ្ទៃក្នុង ខិតខំ​ទប់ស្កាត់ឱ្យបាន​នូវ​បទល្មើស​នានា ដូច​ជា ការ​ជួញដូរ​គ្រឿងញៀន​ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បន្តចុះបង្ក្រាប​បបទ​ល្មើស​ល្បែងស៊ីសងខុសច្បាប់គ្រប់​ប្រភេទ និង​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ដែល​រាជរដ្ឋាភិ​បាល​បាន​ប្រគល់​ជូន និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​អភិក្រម​ទាំង​៥​ របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។

លោកឧត្តមសេនី​យ៍ទោ ឈឿន សុចិត្ត ស្នងកា​រនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្នុងពិធីប្រ​កាសផ្ទេរភារកិច្ច តែងតាំងមុខតំ​ណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនរគបាលជាតិ នៃស្នងការដ្ឋាន​នគរបាលខេត្តកណ្តាលនាពេលនេះ រួមមាន៖ ស្នងការរងចំនួន​០៩នាក់ នាយការិយា​ល័យ០៩នាក់ នាយរងកា​រិយាល័​យ៣៣នាក់ និងថ្នាក់អធិការរងចំនួន៤៩នាក់ និងបំពាក់ឋានន្តរសក្តិ ថ្នាក់ឧត្ត​មសេនីយ៍ត្រី ០៤នាក់ វរសេនីយ៍ឯក ១១នាក់ វរសេនីយ៍ទោ ៦៣នាក់ វរសេនីយ៍​ត្រី១៣៤​នាក់ អនុសេនីយ៍​ឯក២នាក់ និងអនុសេនីយ៍ទោ២នាក់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ