ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយ ​ស្ដីពី​ការគ្រប់គ្រង​អាជីវកម្មទទួលបញ្ចាំ និងទទួល​ប្រាតិ​ភោគ​ដោយអនុប្បទាន និងកា​រ គ្រប់គ្រងអាជីវកម្មអភិវឌ្ឍចលនវត្ថុ
Wed,23 November 2022 (Time 06:10 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 75នាក់)

ខេត្តព្រះសីហនុ៖ កិច្ចប្រជុំផ្សព្វផ្សាយ ​ស្ដីពី​ការគ្រប់គ្រង​អាជីវ​កម្មទទួលប​ញ្ចាំ និងទទួល​ប្រាតិ​ភោគ​ដោ​យ​អនុប្បទាន ​និងកា​រគ្រប់គ្រងអាជី​វកម្មអ​ភិ​វឌ្ឍចលនវត្ថុ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២​២ ជា​កា​រចែករំលែកឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ​មានការយល់​ដឹងពីកា​រគ្រប់គ្រ​ងអាជីវកម្មប​ញ្ចាំអចលន​វត្ថុរួ​មគ្នាគ្រប់គ្រង​ទាក់ទងនឹងស​កម្មភាពទៅនឹងច្បាប់។ ហើយក៏​ជាចំ​ណេះដឹ​ងថ្មីមួយ​ដែលយើង​ចាប់ផ្តើម ហើយ​បងប្អូនត្រៀមជាសំនួរ ផ្តល់មតិយោបល់​ដល់ក្រុមកា​រងារធ្វើកា​របក​ស្រាយ​កាន់តែទូលំទូលា​យ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានរួម​សហការជំរុញការគ្រប់គ្រងតាមច្បាប់ ផ្តើម​ចេញពីកា​រសម្រង់ស្ថិតិ នៃការគ្រប់គ្រងទីតាំងទទួលបញ្ចាំ ​តើខេត្តមានក​ន្លែងបញ្ចាំប៉ុន្មាន ដើម្បី​ឱ្យអា​ជីវកម្មរប​ស់យើងមានច្បាប់ត្រឹមត្រូវ។នេះបើតាមការលើកឡើងរបស់ឯក​ឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបា​លខេត្តព្រះសីហនុ ។​

ឯកឧត្តម អភិបាលខេត្តព្រះសីហនុបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានសហកា​រជាមួយនិ​យ័តករ​អាជីវកម្មអចលនវត្ថុ និងបញ្ចាំបានឯក​ភាពគ្នារៀ​បចំផ្សព្វផ្សា​យទាក់ទងជា​មួយច្បាប់គ្រង​គ្រងអាជីវកម្មប​ញ្ចាំ ហើយកិច្ចកា​រទាំងអ​ស់នេះក្នុងរយៈពេ​លកន្លងមក​ រដ្ឋបាលខេត្តមានសកម្ម ភាព​ប្រមូលផ្តុំ រួមគ្នាធ្វើការដោះ​ស្រាយឱ្យបានត្រឹមត្រូវ ​ព្រោះយើងមានច្បាប់រួចហើយ ក៏ប៉ុន្តែកា​រអនុ​វត្ត​ឱ្យ​បា​នត្រឹម​ត្រូវទាំងអ្នកគ្រប់គ្រង អ្នកអនុ​វត្តនៅមា​នខ្វះចន្លោះ​ទាក់ទងនៃ​ការបញ្ចាំ​ដែលមា​នផលប៉ះ​ពាល់ច្រើន​យ៉ាង។ ប្រទេសកម្ពុជា ​ជាប្រទេសនីតិរដ្ឋ មានច្បាប់ត្រូវគោរពតា​មច្បាប់ព្រះ​រាជាណា​ចក្រកម្ពុជា អ្នកដែ​លត្រូវបំពេញកាតព្វកិច្ចទាំ​ងឡាយត្រូវអនុវត្តតាមច្បាប់ ពិសេសអាជ្ញា​ធរមូលដ្ឋាន​គ្រប់ថ្នាក់ មន្ទី​រអង្គភាពពាក់ព័ន្ធជា​ដៃគូរសហការជំរុញការអនុវត្ត អ្នកប្រកបផលរប​រត្រូវធ្វើការគោរ​ពឱ្យបាន​ត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រកបផលរបរធ្វើតាមច្បាប់។ ទន្ទឹមនោះ យើងត្រូវយល់ដឹងពីច្បាប់ ទើបយើ​ងជំរុញឱ្យពួកគា​ត់អនុវត្តច្បាប់។ យើងត្រូវដឹងថា នៅខេត្តព្រះសី​ហនុមានអ្នករ​កស៊ីទទួ​លបញ្ចាំ​ប៉ុន្មាននាក់ ក្រុមហ៊ុនអ​ចលនទ្រព្យប៉ុន្មាន​ដែលទា​ក់ទងនឹងច្បាប់ទម្លាប់។

លោក អ៊ិន មាត្រា អគ្គនាយករង នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំមា​នប្រសាសន៍ បើកកិ​ច្ចប្រជុំក្នុងបរិបទនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រាជរដ្ឋាភិបាលបាន​ដាក់ឱ្យប្រើប្រាស់​ឯកសារ​ចក្ខុវិស័យ​ផែនកា​រហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ដើម្បីឆ្លើយ​តបតម្រូវការជាក់ស្តែង និងការអភិ​វឌ្ឍ​ទីផ្សារ ដើម្បីរ​ក្សាប្រព័ន្ធធ​នាគារ ហិរញ្ញវត្ថុ ផ្អែកលើឯកសា​រនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ