ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
បើក​បវេសនកាលឆ្នាំសិក្សាថ្មី ២០២​១-២០២២ តំណា​ងទូទាំងខេត្ត និងសម្ពោធអគារសិក្សា ៣ខ្នង ​១៣បន្ទប់ ជាជំនួយរបស់​អង្គការ (Plan)
Wed,12 January 2022 (Time 05:58 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 146នាក់)

ខេត្តស្ទឹងត្រែង៖ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈា​ង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានអញ្ជើញ​ជាអធិបតី​ភាព​ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២​១-២០២២ តំណាងទូទាំងខេត្ត និងសម្ពោធអគារសិក្សា ៣ខ្នង ១៣បន្ទប់ ជាជំនួយរបស់អង្គការ (Plan)។

ពិធីនេះបានធ្វើឡើងនៅអនុវិទ្យាល័យកាំ​ងចាម ស្ថិតក្នុងភូមិកាំ​ងចាម ឃុំកាំងចាម ស្រុកថា​ឡាបរិវ៉ាត់​ដោយ​មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត​ កងកម្លាំ​ងប្រដាប់​អាវុធគ្រប់​ប្រភេទ គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភា​ពជុំវិញខេត្ត តំណាងអង្គការ​ Plan លោកគ្រូ អ្នកគ្រូ អាណាព្យាបា​លសិស្ស និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានផ្តាំផ្ញើ​ដល់សិស្សានុសិស្ស​ទាំងអស់ឲ្យ​ខិតខំប្រឹងប្រែ​ងរៀន​សូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មាន​ចំណេះដឹង មានសិល្បធម៍ ក្លាយជាកូនល្អ សិស្សល្អ និង​ពល​រដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះ​ទៅក្លាយជា​អ្នកបន្តវេន​ដឹកនាំ និងរួមចំ​ណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចំរើន ហើយជាពិសេស​ត្រូវចៀសឲ្យឆ្ងាយពី​គ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់ប​ង់កិត្តិយស​គ្រួសារ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អនុវិទ្យាល័យកាំងចាម ថវិកាចំនួន ១លានរៀល សាលាបឋមសិក្សាកាំងចាម ថវិកាចំនួន ៥០ម៉ឺនរៀល និងជូនសិស្សានុសិស្ស តាមវិទ្យាល័យ និងអនុវិទ្យាល័យចំនួន១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានសៀវភៅ ៤ក្បាល និងប៉ិច ២ដើមនិងថវិកា ៥.០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ