ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
កក្រើកមេឃកក្រើកដីទៀតហើយល្បែងស៊ីសងជល់មាន់ និង​អាប៉ោង​កំពុង​បើក​ឲ្យ​លេង​យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ទឹកដី​ឃុំ​ត្នោត​ចុង​ស្រង់ មិនឃើញមានសមត្ថកិច្ចចុះបង្ក្រាបឡើយ...!
Wed,12 January 2022 (Time 05:37 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 145នាក់)

ខេត្ត​ខេត្ត​កំពត ៖ សង្វៀន​ជល់​មាន់ និង​អាប៉ោង​ដ៏​ធំ​មួយកន្លែង បាំង​ដោយ​របង​ស័ង្គសី ក្បែ​រប៉ុស្តិ៍​រដ្ឋបាល​ត្នោត​ចុង​ស្រង់ ស្ថិតនៅក្នុង​ភូមិ​/​ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្ត​កំពត កំពុង​បើក​ឲ្យ​លេង​យ៉ាង​គក្រឹកគក្រេង មិនឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ណែនាំ និង​បង្កា​ប​នោះឡើយ ទោះបីជា​អ្នកសារព័ត៌មាន​ខ​ល​ទូរ​ស័ព្ទ​រាយការណ៍​យ៉ាងណាក្តី​។​

​បើ​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា ទីតាំង​ខាងលើនេះ​មាន​ម្ចាស់ ឈ្មោះ ណា​ង ហើយ​ទើបតែ​សម្ភោ​ធ​បើក​ឲ្យ​លេង​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២២​នេះ ដោយ​មាន​ក្រុម​ញៀន​ល្បែង​សម្រុកចូល​លេង​ពពា​ក់ព​ពួន​ដូច​ទឹកបាក់​ទំនប់​អញ្ជឹង ដោយ​ភាគច្រើន​មិន​មាន​ការពាក់​ម៉ាស​ការពារ​ជំងឺឆ្លង​កូ​វីដ​នោះ​ឡើយ ខណៈ​ជំងឺ​នេះ​នូវ​មិនទាន់​សាបរលាប​នៅឡើយ ឯ​ជំងឺឆ្លង​ប្រភេទ​ថ្មី​ក៏​កំពុង​កើតមានឡើង​ដ៏​គួរ​ឲ្យ​ព្រួយ​បា​រម្ម​ពី​ថ្នាក់ដឹកនាំ​ផង​ដែរ។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ម្ចាស់​ទីតាំង​ខាងលើ​នេះ​ទំនង​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​ហើយ​មើលទៅ បានជា​ហាន​បើក​ឲ្យ​លេង ដោយ​មិន​ខ្វល់​ពី​ការរំខាន​ដល់​អ្នកជិតខាង​ឡើយ ហើយ​ម្យ៉ាងវិញទៀត​មុននឹង​ចាប់ផ្តើម​បើក​ឲ្យ​លេង​គឺមាន​រៀបចំ​ធ្វើ​ពី​ធី​សម្ភោ​ធ ដោយ​មាន​ការផឹកស៊ី​សប្បាយ​ស្រេក​ហូរ​កកញ្ជ្រៀវកង​រំពង​ទៀតផង​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​អ្នកសារព័ត៌មាន​យើង បានខ​ល​រាយ​ការជូន​លោក​វរសេនីយ៍ទោ នាក់ ឌឹ​ម អធិការនគរបាល​ស្រុក​បន្ទាយមាស លោកមិនលេីកទូរស័ព្វ ដោយឡែក​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ក៍មិក៍មិនលេីកទូរស័ព្វដែរ ចុះឯណាទៅភូមិឃុំមានសុវត្ថិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ