ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញជាអធិបតីក្នុងសន្និបាតបូ​កសរុបការងា​រដឹកនាំរប​ស់​គណបក្សរយ:ពេល៥ឆ្នាំ ២០១៧- ​២០២២
Wed,12 January 2022 (Time 05:24 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 12នាក់)

ខេត្តបន្ទាយមានជ័យ៖នៅស្នាក់ការប​ក្សប្រជាជនកម្ពុជា​ឃុំតាផូ ស្រុកស្វាយចេ​ក នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០​២២ បានប្រារព្ធធ្វើសន្និបាតបូកសរុបការងារដឹកនាំរបស់គណបក្សរយ:ពេល៥ឆ្នាំ ២០១៧- ​២០២២ និងផ្សព្វផ្សាយគោ​លនយោបាយអភិវឌ្ឍន៍ឃុំតាផូរយ:ពេល ៥ឆ្នាំ ២០២២- ២០​២៧បន្ត និងប្រកា​សទទួលស្គាល់សមា​ភាពបេក្ខជនពេញសិទ្ធិនិងបម្រុង សម្រាប់ឈរ​ឈ្មោះបោះ​ឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ​ត្តិទី៥ ឆ្នាំ២០២២ខាងមុខ។

ពិធីនេះត្រូវ​បានប្រារ​ពធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឈើយ ចាន់ណា សមាជិក​ព្រឹទ្ធសភា និងជាប្រធានគណ​:បញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោត ប្រចាំស្រុកស្វាយចេក លោក សិទ្ធិ ឡោះ ស​មាជិកអចិន្ត្រៃយ៍​គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធាន​ក្រុមការងារចុះ​ជួយស្រុកស្វា​យចេក លោក លឿង សុភ័ក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក ,លោក ដា តឹង ប្រធាន​ក្រុមប្រឹក្សាស្រុក លោក ង៉ាន់ ចិន្តា អនុប្រធានគណកម្មាធិការ ខ២៧ និងជាប្រធានក្រុម​ការងារចុះជួយឃុំតាផូ និងមានការចូលរួមពីសមាជិកសមាជិការបក្សចំនួន២០០នាក់ផងដែរ។

លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គ​ណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងា​រចុះជួយស្រុកស្វាយចេក បានថ្លែងកោតសរសើរ និងបានវាយត​ម្លៃខ្ពស់ចំពោះកិច្ច​ខិតខំប្រឹងប្រែងរ​បស់ក្រុមការងារ គណកម្មាការបក្សឃុំតាផូ។
លោកក៏បានសំណូម​ពរដល់សមាជិកបក្សទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវបម្រើកា​រងារជូនពលរដ្ឋប្រកបដោយតម្លាភាព ពិសេស សេវាសុខាភិបាល សេវាសាធារណ: សេវាសន្តិសុខ​សណ្តាប់ធ្នាប់សង្គម ឲ្យបានល្អនិងទាន់ពេលវេលា។

ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិង​ជាប្រធានគណ:បញ្ជា​ការយុទ្ធនាការឃោសនា​បោះឆ្នោត ប្រចាំស្រុកស្វាយចេក បានថ្លែង ជម្រុញដល់សមាជិកសមាជិកា ត្រូវបន្តផ្សព្វ​ផ្សាយវិធាន​ការការ​ពារ និងត្រូវជម្រុញឲ្យ​ពលរដ្ឋក្នុងមូលដ្ឋានត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ត្រូវទប់​ស្កាត់កា​រជួបជុំនិងកា​រប្រារពពិ​ធីផ្សេងត្រូវរ​ក្សាគម្លាត​និងត្រូ​វបន្តអនុវត្តគោលការសុខាភិបាលគឺ ៣កុំ ៣ការ​ពារ ដើម្បីគេចផុតពីជម្ងឺឆ្លងនានា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិប​តីក្នុងពិ​ធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃ​វេទិកា​ទេសចរ​ណ៍អាស៊ាន​លើកទី៤០ ឆ្នាំ២០២២ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធជាផ្លូវការ មន្ទីរសំរាកព្យាបាល និងសម្ភព ចតុមុខ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីជំនា​ញ ក.ប.ប​. ខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យទំនិញ​នៅតាមផ្ទះ និងម៉ា​តនៅក្នុងផ្សារស្ទឹង ស្រុកព​ញាក្រែក ជា​លិតផល​ដកហូតបាន​ទំនិញហួសកា​លបរិច្ឆេទ និងគ្មានច្បាប់​អនុញ្ញា​តមួយចំនួន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនាញ​ សហការជាមួយកម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាបជាក់​ស្ដែង នូវទី​តាំងសត្វជ្រូក នាំចូល​ដោយខុ​សច្បាប់​ពីប្រ​ទេសថៃ​ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងប្រុស ស្រី ២នាក់ ត្រូវជា​បងប្អូនជីដូន​មួយនឹងគ្នា បាន​លង់ទឹក​ស្រះស្លាប់​យ៉ាងអា​ណោ​ចអធម៌​ នៅឃុំគោកបល្ល័ង្គ​ ស្រុកមង្គលបូរី (រស្មីកូនខ្មែរ)

វីដែអូ