ថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ប្រកាសតែងតាំងលោកវ​រ:​សេនីយ៍ទោ ទេព រដ្ឋា ជាអ​ធិការនៃអធិកា​រដ្ឋាននគរបាល​ស្រុកព្រះ​នេត្រព្រះ ជំនួសលោ​កវរសេនីយ៍ឯក មាស ឬទ្ធី ដែលត្រូវ​បានតែងតាំងជាស្នងការរង
Mon,21 November 2022 (Time 07:51 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 17នាក់)

ខេត្តបន្ទាយមានជ័យ៖អនុវត្តន៍តាមបទបញ្ជា និងទទួលបានការអនុញាតិពីឯកឧត្តម នាយឧត្តម​សេនីយ៍ សន្តិសប​ណ្ឌិត នេត្រ សាវឿន អគ្គស្នងកា​រនគរបាល​ជាតិ នៅព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០​២២ លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរ​បាលខេត្តបន្ទាយមានជ័យ លោក ឃូ ពៅ អភិបា​ល នៃគណអភិបាលស្រុក​ព្រះនេត្រព្រះ និង​លោក លោកស្រីឧត្តម​សេនីយ៍ វរសេនីយ៍ ស្នងការរង បានអញ្ជើញជាគ​ណៈអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង លោកអធិការថ្មី នៃ​អធិការដ្ឋាននគ​របាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនី​យ៍ទោ ទេព រដ្ឋា អធិកា​ររង ផែន​កា​រងារព្រហ្មទណ្ឌ នៃអធិការ​ដ្ឋាននគរ​បាលស្រុក​ព្រះនេត្រព្រះ ត្រូវបានតែ​ងតាំងមុខតំ​ណែង ជាអធិកា​រនៃអធិកា​រនគរបាលស្រុកព្រះនេត្រព្រះ ជំ​នួសលោកវរៈ​សេនីយ៍ឯក មាស ប្ញទ្ធី អតី​តអធិការ​ចាស់ ត្រូវ​បានថ្នាក់​ដឹកនាំតែងតាំងមុខតំណែងជា ស្នងការរង នៃស្នង​ការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

នាឱកាសនោះលោកឧត្តមសេ​នីយ៍ទោ ស្នងការ បាន​ដាក់ចេញទិសដៅ ដល់លោកអ​ធិការថ្មី ក៏ដូចជាមន្ត្រី​ក្រោមឱវាទ កោល​ការណ៍សំខាន់ៗចំនួន ៦ចំ​ណុច
១-ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សាធារ​ណៈ ១០០%ជូនបងប្អូនប្រជាពលរដ្ឋក្នុងដែនដីរបស់ខ្លួន
២-ផ្សព្វផ្សាយអប់រំ បង្កា​រទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន
៣-ផ្តល់សេវាសាធារណៈ​ល្អជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេស (ផ្តល់សៀវ​ភៅគ្រួសារ ក២ ក៤ , ពន្លើននូវអត្តសញ្ញាណ​ប័ណ សញ្ញាតខ្មែរ និង​សេវាសាធារណៈផ្សេងៗ )
៤-ក្តាប់មុខសញ្ញាប​ទល្មើសព្រហ្មទណ្ឌចាស់ថ្មី ក្នុងមូលដ្ឋាន
៥-ត្រូវត្រៀមលក្ខណៈកសាង​ផែនការ កសាងការងារដើម្បីអនុវត្ត ជាពិសេសកសាងផែនការ ការពារ​បោះឆ្នោតជាតិ​២០២៣ខាងមុខ
៦-ត្រូវបន្តសហការល្អជាមួយស្ថាប័នពាក់ព័ន្ឋឱ្យបានល្អ ដើម្បីបង្កលក្ខណៈងាយ​ស្រួលក្នុងការបំ​ពេញការងារ ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ នាំយកគ្រឿងចក្រចាប់ផ្តើមដំណើការជួសជុលផ្លូវដែលរងការខូចខាតជាច្រើនខ្សែខ្លីៗ គ្រប់ភូមិក្នុងឃុំថ្មពួក ស្រុកថ្មពួក (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសជលផលដ៏ធំ នៅស្រុកកំពង់ត្រឡាច (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកមង្គលបូរី (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសប្រធានគ​ណៈកម្មាធិ​ការ​ សមាគ​មអតីតយុទ្ធជន​កម្ពុជា ​ខេត្តស្វាយរៀង ក្រោមអធិបតី​ភាពឯ​ក​ឧត្ដម​នាយឧត្ដម​សេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម (រស្មីកូនខ្មែរ)

វីដែអូ