ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ប្រកាសចូលកា​ន់មុខដំណែង ​ក្នុងរ​ចនា​សម្ព័ន្ធរដ្ឋ​បាលខេត្ត និងរច​នាសម្ព័ន្ធតា​មបណ្តាមន្ទីរ​វិស័​យចំនួន ​៤៨រូប
Tue,11 January 2022 (Time 09:09 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 170នាក់)

ខេត្តស្ទឹងត្រែង៖ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិ​ធីប្រកាសចូលកាន់មុខតំណែ​ង នាយករងរដ្ឋ​បាល នាយកទីចាត់ការសាលាខេត្ត អនុប្រ​ធាន​មន្ទីរ ប្រធាន អនុប្រធានការិយាល័យ នៃមន្ទីរអង្គ​ភាពជុំវិញ​ខេត្ត និងនាយក​សាលាអនុវិទ្យាល័យ សាលាបឋម​សិក្សាក្នុង​ខេត្តស្ទឹង​ត្រែង​សរុបចំនួន ៤៨រូប​ នា​ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលា​ខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបា​លខេត្តស្ទឹងត្រែង ជំរុញដល់​មន្ត្រីទាំងអ​ស់ត្រូវសិក្សា​ស្វែងយល់​ពី​លិខិត​បទដ្ឋា​ននានាពាក់ព័ន្ធ និងតួនាទីភាកិ​ច្ចរបស់ខ្លួន បង្កើ​នកិច្ចសហកា​រល្អតាមផ្នែកជំនា​ញនីមួយ​ៗឲ្យបាន​ល្អប្រសើរក្នុងកា​របំពេញភារកិច្ច​ដោយ​ឈរលើ​ស្មារតីទទួលខុសត្រូវ ស្របតាមច្បាប់​លិខិតបទដ្ឋាន​គតិយុត្តគោលការណ៍ច្បាស់លាស់ និងភា​ពម្ចាស់​ការ ព្រមទាំង ត្រូវយកចិត្តទុកដាក់ បន្តលើកកម្ពស់កា​រអភិវឌ្ឍសម​ត្ថភាពដើម្បីធា​នាបាននូវ​ការអ​នុវត្តតួនាទី ភារកិច្ចប្រក​បដោយសក្តា​នុពល និងសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយត្រូវតម្កល់​ប្រយោជន៍រួ​មរបស់​អង្គភាពជា​អាទិភាព។

ឯកឧត្តម ស្វាយ សំអ៊ាង បន្តថា លោក​ លោកស្រីដែលបាន ប្រកាសតែងតាំង​ឲ្យចូលកាន់​មុខតំ​ណែង​សម្រាប់តួនាទីថ្មី ត្រូវខិតខំរួមគ្នាដើម្បីបន្តពង្រឹង ថែរក្សាសន្តិភាព ស្ថិរភាពនយោ​បាយ សន្តិ​សុខ​សណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្ដល់សេវា​សាធារណៈ និងការ​អនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា គ្រប់មន្រ្តីដែលស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងរច​នាសម្ព័ន្ធ​តាមបណ្តាមន្ទីរវិស័យទាំងអស់ ត្រូវរៀបចំដា​ក់ចេញនូវផែនការសកម្មភាពតាមលក្ខខ័ណ្ឌការងារ និងតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីរួមចំណែកជាមួយថ្នាក់ដឹកនាំខេត្ត ក្នុងការឆ្លើយ​តាមទៅនឹងគោ​លបំណង គោល​ដៅយុទ្ធសាស្ត្រ នៃកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធ​សាស្ត្រអភិវឌ្ឍន៍​ជាតិរ​បស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបគិតបណ្ឌិតរបស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម និងដ៏ពិសិដ្ឋនៃកម្ពុជា។ ជាពិ​សេស គឺការគោរពប្រតិបត្តិតាមអភិក្រមរ​បស់សម្តេចតេជោឲ្យបានខ្ជាប់ខ្ជួន ដែលរួមមាន "ឆ្លុះក​ញ្ចក់ ងូតទឹក ដុលក្អែល ព្យាបាល និង វះកាត់"៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ